នេះជារូបភាពជិត 20សន្លឹក ដែលសង្សារចាស់ Elon Musk ដាក់ដេញថ្លៃលើវេបសាយមួយ តម្លៃរាប់ពាន់$
Makara Rin
AUGUST 25 2022
អាជីវកម្ម 4.0
621 views
1 min read

អតីតកាលពិតជាមិនអាចបំភ្លេចបានទោះកន្លងទៅរាប់ឆ្នាំក៏ដោយ ជាក់ស្តែងអតីតមិត្តស្រីរបស់មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក Elon Musk បានប្រមូលរូបថតចាស់ដែលនៅសេសសល់ធ្លាប់ថតជាមួយគ្នាកាលពីនៅជាសង្សារដើម្បី​ធ្វើការដាក់ដេញថ្លៃនៅលើវេបសាយចំណាស់​របស់អាមេរិកមួយគឺ RR Auction ដែលជាកន្លែងសម្រាប់ដាក់ដេញថ្លៃរបស់ចាស់ៗដោយបង្កើតតាំងពីឆ្នាំ 1976 មកម៉្លេះ។

ដោយយោងទៅតាមការចុះផ្សាយរបស់​ INDEPENDENT បានឱ្យដឹងថា​ ទំនាក់ទំនងរវាងអ្នកនាង Jennifer Gwynne ជាមួយនឹងលោក Elon Musk គឺកើតឡើងតាំងពីឆ្នាំ1994 មកម៉្លេះពោលគឺតាំងពីពួកគាត់ទាំង2មានអាយុទើបតែ20ឆ្នាំដែលជាវ័យកំពុងរៀននៅសាកលវិទ្យាល័យ ប៉ុន្តែទំនាក់ទំនងមួយនេះគឺបានតែមួយឆ្នាំប៉ុណ្ណោះ។

2

ថ្មីៗនេះអ្នកនាង jenifer Gwynne បានប្រមូលរូបថតអនុស្សាវរីយចាស់ៗជាមួយនឹងលោក Elon Musk យកទៅដាក់លក់ដេញថ្លៃនៅលើវេបសាយ RR  Auction ពោលគឺដើម្បីយកថវិកាទាំងអស់នោះទៅផ្គត់ផ្គង់ថ្លៃមហាវិទ្យាល័យរបស់កូនរៀន។

លើសពីនេះទៅទៀតរូបថតនីមួយៗគឺមានតម្លៃចាប់ពី100ដុល្លាររហូតដល់ខ្ទង់ពាន់ដុល្លារ​ ជាក់ស្តែងដូចជាក្រដាស់លុយ 1ដុល្លារ 1សន្លឹកដែលមានហត្ថលេខារបស់ Elon Musk ផ្ទាល់គឺមានការដេញថ្លៃរហូតដល់ 2,200ដុល្លារហើយនៅពេលបច្ចុប្បន្ននេះ មួយវិញទៀតគឺសំបុត្រដែលភ្ជាប់ជាមួយនឹងពាក្យថា “Happy Birthday Jennifer (aka, Boo-Boo) Love, Elon” គឺមានការដេញថ្លៃរហូតដល់ 1,331ដុល្លារហើយ។

4

3

យ៉ាងណាមិញទំនាក់រវាងអ្នកនាង Jennifer ជាមួយនឹងលោក Elon Musk គឺបានតែមួយឆ្នាំប៉ុណ្ណោះ ហើយអ្នកនាងក៏បានរំឮកផងដែរថា Elon គឺផ្តោតលើការសិក្សាខ្លាំងណាស់​ ហើយគាត់តែងតែនិយាយពី​ឡានអគ្គីសនីរហូត។ ហើយខាងក្រោមនេះគឺជារូបភាពដែលអ្នកនាង Jennifer បានដាក់ដេញថ្លៃ។

1

 

ហើយសម្រាប់រូបភាពច្រើនទៀតអ្នកអាចចូលទៅមើលនៅលើវេបសាយ RR Auction បាន ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia