លែងចំណាយច្រើន! អគ្គិសនីកម្ពុជាប្រកាសប្រាប់ពី ៥ ចំណុចនេះ ដើម្បីសន្សំសំចៃភ្លើងឲ្យត្រូវស្តង់ដារ
Khunna - ឃុនណា
MARCH 24 2026
គន្លឹះល្អៗ
2 views
1 min read

យោងតាមការប្រកាសរបស់អគ្គិសនីកម្ពុជា - EDC ប្រាប់ពីគន្លឹះក្នុងការសន្សំសំចៃថានឲមពលដោយចំណាយថវិកាទាបជាងមុន និងប្រើត្រូវតម្រូវការក្នុងផ្ទះ។

655602753 1405404214948870 1960044345554368162 N

អនុលោមតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ ប្រេងឥន្ធនៈ និងអគ្គិសនី អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូន អតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្ដាលពីសង្រ្គាមនៅអ៊ុយក្រែន ស្របពេលនឹងរដូវប្រាំងដែលមានអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា ស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពលអគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមសកម្មភាព ដូចខាងក្រោម៖

១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ

២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព

  • បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់
  • ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៥°C
  • កុំបិទកង្ហារ ហើយបែរជាបើកភ្លើងបំភ្លឺច្រើន

៣. បិទ/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរសព្ទ កុំព្យូទ័រ ខ្សែសាក ។ល។)

៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ

៥. កាត់បន្ថយការបើកទ្វារបិទដដែលៗញឹកញាប់ពេកយូរៗ ចំពោះទ្វារបន្ទប់ ឬទ្វារទូទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួចឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ ។

ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់អតិថិជន និងសាធារណជនតាមវិធីខាងលើ នឹងចូលរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើមក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទៅថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។

អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់ក្នុងការចូលរួមអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាពនៅក្នុងស្ថានភាពចំពោះមុខនេះ ។ ក្នុងករណីមានចម្ងល់ផ្សេងៗ សូមមេត្តាចូលទៅប្រើប្រាស់ EDC App ឬទាក់ទងទៅលេខទូរសព្ទនៅលើវិក្កយបត្រ ឬអញ្ជើញមកផ្ទាល់នៅតាមបណ្ដាសាខារបស់អគ្គិសនីកម្ពុជា។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia