ក្រុមហ៊ុនផលិតរថយន្ត EV របស់ប្រទេសចិន BYD នឹងវិនិយោគ 14 ពាន់លានដុល្លារលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង
Lee Then
OCTOBER 21 2024
យានយន្ត
596 views
2 mins read

Elon Mack ប៉ាស់សក់ទៀតហើយសម្រាប់លើកនេះ BYD បានចាយលុយរហូតដល់ទៅ 14 ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យាឆ្លាតវៃសម្រាប់រថយន្តរបស់ខ្លួន អាចបើកបរដោយខ្លួបឯងបាន​ (smart driving technologies) បើ Tesls គេហៅថា Auto Pailot និងក្រុមការងារជំនាញផ្នែកបច្ចេកវិទ្យាមានចំនួនច្រើនជាង 4,000 នាក់

16 Dec 2023 74178289.jpg

 ក្រុមហ៊ុន BYD បានសម្រេចវិនិយោគប្រមាណ 14 ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យាឆ្លាតវៃសម្រាប់ការជំនួយបើកបរ (smart driving technologies)។ ការវិនិយោគនេះផ្តោតទៅលើការអភិវឌ្ឍន៍ បច្ចេកវិទ្យាស្វ័យប្រវត្តិ ដែលនឹងធ្វើឱ្យរថយន្តអគ្គិសនីរបស់ BYD អាចបើកបរដោយខ្លួបឯង  និងដំណើរការដោយប្រើប្រព័ន្ធឆ្លាតវៃបានយ៉ាងមានប្រសិទ្ធភាព។

 Maxresdefault.jpg

ក្រុមហ៊ុន BYD ក៏បានបង្កើតក្រុមការងារជំនាញផ្នែកបច្ចេកវិទ្យាស្វ័យប្រវត្តិ ដែលមានចំនួន ច្រើនជាង 4,000 នាក់ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាជំនួយការបើកបរ និងអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិដំណើរការរថយន្តសម្រាប់អនាគត។ នេះរួមមានការបំពាក់ប្រព័ន្ធ LiDAR និងបច្ចេកវិទ្យាជំនួយ (ADAS) នៅលើរថយន្តដែលមានតម្លៃលើស CNY 300,000 (ប្រហាក់ប្រហែល 42,000 ដុល្លារ) ដោយប្រព័ន្ធនេះអាចប្រើប្រាស់តាមការចំណាយបន្ថែមក្នុងរថយន្តដែលមានតម្លៃលើស CNY 200,000​ (ប្រហែល 27,400 ដុល្លារ​អាមេរិក) សម្រាប់រថយន្តដែលមានតម្លៃលើស 27,400 ដុល្លារ​អាមេរិក អតិថិជនអាចជ្រើសរើសបច្ចេកវិទ្យាជំនួយបើកបរ (Advanced Driving Assistance Systems - ADAS) ជាជម្រើសបន្ថែម។ ប្រព័ន្ធ ADAS នេះមានបំណងធ្វើឱ្យការបើកបររបស់អ្នកកាន់តែងាយស្រួលនិងមានសុវត្ថិភាព។

 1720502350852ប្រព័ន្ធនេះរួមមានបច្ចេកវិទ្យាសំខាន់ៗដូចជា LiDAR សម្រាប់រកឃើញទិសដៅ និងការព្យាករ, ការការពារការប៉ះទង្គិច, និងការជៀសវាងគ្រោះថ្នាក់ដើម្បីធានាបាននូវបទពិសោធន៍បើកបរដែលមានប្រសិទ្ធភាព គោលបំណងរបស់ការវិនិយោគនេះគឺដើម្បីទទួលបានអតិថិជនដែលចូលចិត្តរថយន្តឆ្លាតវៃ និងការស្វែងរកឱកាសដើម្បីឈានមុខគេនៅក្នុងវិស័យរថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់។ BYD ក៏សង្ឃឹមថាការវិនិយោគធំបែបនេះនឹងជួយកាត់បន្ថយការចំណាយសម្រាប់បច្ចេកវិទ្យាផ្សេងៗទាក់ទងនឹងការរីកចម្រើននៃរថយន្តអគ្គិសនីឆ្លាតវៃ បណ្តាលអោយតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់បន្ថែម។
BYD គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីនៅប្រទេសចិន ដែលបានក្លាយទៅជាគូប្រកួតប្រជែងធំបំផុតរបស់ Tesla ដែលដឹកនាំដោយ Elon Musk។ បន្ទាប់ពីបំបែកកំណត់ត្រាការលក់រថយន្ត EV និងវិនិយោគ កំពូលៗក្នុងបច្ចេកវិទ្យាស្វ័យប្រវត្តិថ្មីៗរួមមានការវិនិយោគ 14 ពាន់លានដុល្លារ សម្រាប់ការបង្កើតបច្ចេកវិទ្យាជំនួយបើកបរឆ្លាតវៃ, BYD កំពុងតែព្យាយាមដើម្បីទទួលបានការកាន់កាប់ទីផ្សារធំជាងមុន។

 Fy X7 Zkluzvprl M3 Ljp G3 J C5 Eyi.jpg

បើទោះបី Tesla ជាជំរើសរថយន្ត EV ដ៏សំខាន់នៅក្នុងពិភពលោក, ការស្វែងយល់ពីគោលបំណងរបស់ BYD នៅលើការប្រកួតប្រជែងមិនច្បាស់ថាត្រូវបានដាក់គោលដៅចំពោះ Elon Musk ទេ។ ប៉ុន្តែគោលដៅចម្បងរបស់ BYD គឺពង្រីកទីផ្សាររថយន្តអគ្គិសនីនិងការរួមបញ្ចូលបច្ចេកវិទ្យាស្វ័យប្រវត្តិ ដោយផ្ដោតលើការផ្តល់នូវសេវាកម្មបន្ថែមប្រកួតប្រជែងទៅនឹង Tesla និងក្រុមហ៊ុន EV ផ្សេងៗ

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia