បើគិតត្រឹមសប្តាហ៍ចុងក្រោយនៃខែមិថុនា និងដើមខែកក្កដា ២០២៦ នេះ OpenAI ទើបតែបានបញ្ចេញកំណែអាប់ឌេតផ្លូវការក្តៅៗ និងប្លែកៗជាច្រើននៅលើ ChatGPT ដែលរួមមានទាំងការផ្លាស់ប្តូរម៉ូដែល និងមុខងារប្រើប្រាស់ផ្ទាល់ខ្លួន។

មុខងារស្រូបសំឡេងនិយាយទៅជាអក្សរ (Speech-to-text) ត្រូវបានអាប់ឌេតឡើងស៊េរីថ្មី។ ប្រសិនបើអ្នកជាមនុស្សខ្ជិលវាយអក្សរ ឥឡូវនេះអ្នកគ្រាន់តែចុចប៊ូតុងម៉ៃក្រូហ្វូន រួចនិយាយជាភាសាខ្មែរ ឬនិយាយខ្មែរលាយអង់គ្លេស (ដូចជា៖ "ជួយផ្ញើ report ឱ្យខ្ញុំបន្តិច") ក៏ ChatGPT អាចស្ដាប់បានយ៉ាងត្រឹមត្រូវ និងវាយចេញជាអក្សរបានស្អាតជាងមុនឆ្ងាយណាស់ ដោយកាត់បន្ថយការខុសឆ្គងបានជាង ១០%។
២. បង្កើត Note ភ្លាមៗពីចម្លើយ (Create a Note) ល្អសម្រាប់អ្នកចូលចិត្តសរសេរអត្ថបទ
នៅពេលអ្នកប្រាប់ឱ្យ ChatGPT សរសេរអត្ថបទវែងៗ ឬរៀបចំគម្រោងការងារឱ្យ ឥឡូវនេះនៅលើកុំព្យូទ័រ អ្នកមិនបាច់ Copy ទៅផុសក្នុង Word នាំតែហត់ទេ។ អ្នកគ្រាន់តែយក Mouse ទៅហាយឡាយលើអក្សរត្រង់ចម្លើយរបស់វា រួចចុចយកពាក្យ Start writing នោះប្រព័ន្ធនឹងបង្កើតជាសន្លឹកកិច្ចការថ្មីមួយនៅចំហៀងអេក្រង់ភ្លាមៗ ដើម្បីឱ្យអ្នកកែសម្រួល ឬសរសេរបន្ថែមបានយ៉ាងងាយស្រួល។
៣. បង្រៀនបញ្ចេញសំឡេង (Help with Pronunciations) ជំនួយការរៀនភាសា
សម្រាប់អ្នកដែលរៀនភាសាបរទេសដូចជា អង់គ្លេស ចិន កូរ៉េ ឬជប៉ុន នៅពេលអ្នកជួបពាក្យពិបាកអាន ហើយសួរ ChatGPT ឥឡូវនេះវានឹងបង្ហាញប៊ូតុងសំឡេងអូឌីយ៉ូ នៅខាងក្រោមពាក្យនោះភ្លាមៗ។ អ្នកអាចចុចស្ដាប់ការបញ្ចេញសំឡេងដើមដ៏ត្រឹមត្រូវ និងមានអក្សរពន្យល់ពីរបៀបអានតាមនៅក្នុងប្រអប់ Chat តែម្តង ដោយមិនបាច់បើក Google Translate នាំតែរញ៉េរញ៉ៃឡើយ។
សម្រាប់អ្នកប្រើនៅលើទូរស័ព្ទដៃ ទាល់តែចូលទៅអាប់ដេត App ទៅកាន់ Version ចុងក្រោយបង្អស់នៅក្នុង App Store (សម្រាប់ iPhone) ឬ Play Store (សម្រាប់ Android) សិន ទើបមុខងារថ្មីៗទាំងនេះលោតឡើងមកឱ្យប្រើបាន។ ចំណែកឯអ្នកប្រើនៅលើកុំព្យូទ័រ (តាមវេបសាយ) គឺមិនបាច់អាប់ដេតអ្វីឡើយ ព្រោះប្រព័ន្ធវានឹងអាប់ដេតដោយស្វ័យប្រវត្ត។ អ្នកគ្រាន់តែបិទ Tab នោះ រួចបើកចូលវេបសាយចូលជាថ្មី ឬចុច Refresh គឺអាចប្រើបានភ្លាមតែម្តង។
