រថយន្តអគ្គិសនីរបស់ចិននេះប្តូរពីរថយន្ត SUV ទៅជារថយន្តភីកអាប់តម្លៃត្រឹមតែ ២៨,០០០ ដុល្លារប៉ុណ្ណោះ ដែលយើងអាហៅវាបានថា មនុស្សយន្តប្រែកាយក្នុងជីវិតពិត ហើយ Changan ក៏បាននិយាយដាក់ Tesla ដែរថា Cybertruck មានលក្ខណៈរូបរាងដូចគ្នា ប៉ុន្តែវាមិនអាចមើលទៅដូចជា SUV ទេ។
Changan គឺជាក្រុមហ៊ុនផលិតរថយន្តដែលចាស់ជាងគេនៅចិន។ ក្រុមហ៊ុននេះបានចាប់ផ្តើមក្នុងឆ្នាំ 1862 ហើយឥឡូវនេះកំពុងដឹកនាំប្រទេសចិនឆ្ពោះទៅបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនបានចេញរថយន្តថ្មីស៊េរី Nevo E07 ដែលអាចផ្លាស់ប្តូរទម្រង់ពី SUV ទៅជា Pickup ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។ រថយន្តនេះមានម៉ូទ័រអគ្គិសនី និងអាចដំណើរការបានចម្ងាយ 551 ទៅ 701 គីឡូម៉ែត្រ។ តម្លៃចាប់ពីប្រមាណ 199,900 យួន ដែលស្មើប្រមាណ $28,000។
Changan ដែលជាក្រុមហ៊ុនផលិតរថយន្តចិនចាស់បំផុតដែលមានប្រភពកំណើតតាំងពីឆ្នាំ 1862 ហើយកំពុងឈានដល់ទិសដៅថ្មីនៅប្រទេសនេះ។ Changanបានដឹកនាំដោយម៉ាកថ្មីៗដូចជា Deepal និង Avatr ក្រុមហ៊ុន Changan បានលក់បានជាង 7,400 គ្រឿងក្នុងមួយថ្ងៃនៅពាក់កណ្តាលឆ្នាំនេះ កើនឡើងជិត 10% ប្រៀបធៀបនឹងឆ្នាំ 2023។ ឥឡូវនេះ ក្រុមហ៊ុននេះមានផលិតផលថ្មីមួយដែលអាចធ្វើឱ្យទីផ្សារដ៏ធំនេះមានការផ្លាស់ប្តូរ។
ម៉ាក Nevo របស់ Changan បានចេញផលិតផល E07 ដែលគេហៅថាជារថយន្ត SUV ដំបូងបំផុតដែលអាចប្រែកាយបាន។ ដោយគ្រាន់តែចុចប៊ូតុងមួយ រថយន្ត SUV អគ្គិសនីនេះអាចប្រែកាយទៅជារថយន្ត Pickup បានភ្លាម។ គម្របផ្នែកខាងក្រោយអាចហូតបានកំពុងរួមបញ្ចូលនូវអត្ថប្រយោជន៍អោយរថយន្តនេះក្លាយទៅជា SUV ក៏បាននិង Pickupក៏បាន។ នៅពេលដែលវាបិទ E07 ត្រូវបានមើលទៅដូចជា SUV ប្រែកាយ។ ពេលដែលគម្របបើក វាក្លាយកន្លែងផ្ទុកឥវ៉ាន់និងវត្ថុធំៗដូចជាឧបករណ៍ជាង ឬឧបករណ៍ផ្សេងៗដែលអាចដឹកបាន។
E07 មានប្រវែង 5,054 មម ទទឹង 1,996 មម និងកម្ពស់ 1,640 មម ជាមួយនឹងគម្លាត់កង់ 3,120 មម។ វាធំជាង Tesla Model X តែមានប្រវែងកង់វែងជាង (Tesla Model X មានប្រវែង 5,057 មម ទទឹង 1,999 មម និងកម្ពស់ 1,680 មម ជាមួយនឹងគ្រោងកង់ 2,965 មម)។ ការរចនាផ្នែកខាងក្នុងមានអេក្រង់ 15.4 អ៊ីញសម្រាប់ប្រព័ន្ធ Infotainment នៅចំណុចកណ្តាល ការរចនាខាងក្នុងមើលទៅសាមញ្ញ។
Changan Nevo 07 ត្រូវបានលក់ក្នុងជម្រើស EV និងមានបន្ថែមជម្រើសផ្សេងទៀតដែរ។ ជម្រើសអគ្គិសនីដំបូងសម្រាប់ម៉ូដែល “Air” មានម៉ូទ័រអគ្គិសនីខាងក្រោយដែលមានកម្លាំង 338 hp (252 kW) និងមានតម្លៃចាប់ពី $28,000 (199,900 យន)។ ហើយសម្រាប់ជម្រើសមួយទៀតបើមានម៉ូទ័រអគ្គិសនីខាងមុខបន្ថែមវាអាចផ្ដល់កម្លាំងឱ្យរថយន្ត ដល់ទៅ 590 hp (440 kW)។
ជាមួយនឹងជម្រើសថ្ម 70 និង 90 kWh រថយន្ត SUV (ឬ Pickup Truck) អាចបើកបរបានចម្ងាយ 551 គម 701 គម។Changan ក៏បានបន្ថែមដែរថា Changan មិនមែនមានតែរបស់ខ្លួនទេសម្រាប់រថយន្តអគ្គិដនីប្រែកាយដែលអាចបំលែងពី SUV ទៅជា Pickup បាន ក្រុមហ៊ុនផ្សេងៗដូចជា Audi ក៏បានបង្ហាញម៉ូដែលបែបនេះជាមួយនឹង Activesphere Concept ដែរ។ ទោះជាយ៉ាងណា Changan និយាយថាផលិតផលរបស់ខ្លួនជាផលិតផលដំបូងដែលនាំវាចូលទៅក្នុងផលិតកម្មធំ។ ជាចុងក្រោយក៏បាននិយាយដាក់ Tesla ដែរថា Cybertruck មានលក្ខណៈរូបរាងដូចគ្នា ប៉ុន្តែវាមិនអាចមើលទៅដូចជា SUV ទេ។