នាយកប្រតិបត្តិ Microsoft៖ ក្រុមហ៊ុន១ជោគជ័យ ត្រូវការមនុស្សប្រភេទ១នេះ ជាជាងអ្នកមានទេពកោសល្យខ្ពស់
SOKLY - កូនផ្កាឈូក
JUNE 5 2025
ឌីជីថល
130 views
1 min read

ក្រុមហ៊ុន Microsoft គឺជាសាជីវកម្មបច្ចេកវិទ្យាចម្រុះជាតិសាសន៍ដ៏ធំមួយរបស់អាមេរិក ដែលមានលោក Satya Nadella ជានាយកប្រតិបត្តិតាំងពីឆ្នាំ ២០១៤មកម្ល៉េះ។ ក្នុងនាមជាថ្នាក់ដឹកនាំកំពូល លោកបាននិយាយថា  ក្រុមហ៊ុនមួយជោគជ័យ ត្រូវការមនុស្សមានគំនិតច្នៃប្រឌិត ជាងមនុស្សដែលមានទេពកោសល្យខ្ពស់ ឬបទពិសោធន៍ច្រើន។

ឆ្លើយតបទៅកាន់សំណួរ តើថ្នាក់ដឹកនាំត្រូវការមនុស្សប្រភេទណាមករួមការងារ ដើម្បីឲ្យក្រុមហ៊ុនមួយរីកចម្រើន? លោក Satya Nadella បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Harvard Business Review ថា «សម្រាប់ខ្ញុំ អ្វីដែលសំខាន់បំផុតគឺសមត្ថភាពដឹងពីចិត្តរបស់មនុស្ស ហើយនោះគឺជាបេះដូងនៃគំនិតច្នៃប្រឌិត។ នៅពេលដែលយើងនិយាយពីការច្នៃប្រឌិត គឺសំដៅលើការបំពេញតម្រូវការទីផ្សារដែលមិនទាន់ឆ្លើយតប យល់ដឹងពីជម្រៅចិត្តដ៏ស៊ីជម្រៅថាតើមនុស្សត្រូវការអ្វី»។

ជាក់ស្តែង កាលពីខែមុន Microsoft ជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលមានតម្លៃបំផុតនៅលើពិភពលោក។ នោះមានន័យថានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ពោលគឺលោក Satya Nadella មានរឿងសំខាន់ជាច្រើនដែលត្រូវធ្វើ គ្មាននាយកប្រតិបត្តិ (CEO) ណាម្នាក់អាចធ្វើរឿងគ្រប់យ៉ាងបានដោយខ្លួនឯងទាំងអស់នោះទេ ដែលមានន័យថា ជាស្នូលក្នុងការងារគឺស្វែងរកមនុស្សដែលអាចជួយក្រុមហ៊ុនបន្តក្នុងការច្នៃប្រឌិត និងបង្កើតផលិតផល រួមទាំងសេវាកម្មថ្មីៗសម្រាប់អតិថិជនរបស់ខ្លួន។

យ៉ាងណាមិញ ការបង្កើតគំនិតថ្មីគឺពិបាកណាស់ វាមិនងាយស្រួលដូចជាការនិយាយរអ៊ូរទាំនោះទេ។ សម្រាប់ក្រុមហ៊ុនដូចជា Microsoft ដែលបច្ចុប្បន្នមានតម្លៃជាង ៣.១ ពាន់ពាន់លានដុល្លារ បុគ្គលិកដែលមានគំនិតច្នៃប្រឌិតគឺពិតជារឿងសំខាន់ខ្លាំង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia