ឱ្យកូនលេងឬគេខ្ចីទូរស័ព្ទ តែខ្លាចចូលកម្មវិធីផ្សេងៗ? បើកមុខងារ១នេះ គេចូលបានតែមួយកម្មវិធីប៉ុណ្ណោះ
SOKLY - កូនផ្កាឈូក
JUNE 6 2025
ឌីជីថល
5 views
1 min read

ជាធម្មតាពេលឱ្យកូនក្មេង ឬមិត្តភក្តិ លេងទូរស័ព្ទ លោកអ្នកអាចនឹងព្រួយបារម្ភថាពួកគេនឹងចូលកម្មវិធីផ្សេងៗ ដូចជា Messenger, Gallery, Notes App សំខាន់ៗ ដែលមានព័ត៌មានសម្ងាត់ ឬអាចធ្វើឱ្យទូរស័ព្ទគាំងជាដើម។ អស់បារម្ភជាមួយនឹងបញ្ហាខាងលើនេះ ដោយលោកអ្នកគ្រាន់តែបើកដំណើរការ មុខងារ App Pinning (សម្រាប់ Android)Guided Access (សម្រាប់ iPhone)

App Pinning / Guided Access ជាមុខងារលាក់កម្មវិធី ដែលមានសមត្ថភាពបង្កប់ឱ្យគេប្រើកម្មវិធីបានតែមួយប៉ុណ្ណោះ លោកអ្នកអាចឱ្យគេខ្ចីទូរស័ព្ទលេង YouTube ឬលេង Game តែមួយក៏បាន ដោយគេមិនអាចចេញទៅកម្មវិធីផ្សេងៗបានឡើយ ទាល់តែអ្នកដោះសោរវិញ។

របៀបបើក App Pinning (សម្រាប់ Android):

ចូលទៅកាន់ Settings > Security > Advanced > App pinning

លោកអ្នកអាចមើលតាមការបង្ហាញក្នុងរូបខាងក្រោមបាន៖

Photo 6203904844473943318 Y

Photo 6203904844473943321 Y

របៀបបើក Guided Access (សម្រាប់ iPhone):

ចូលទៅ Settings > Accessibility > Guided Access

បើក Guided Access ហើយកំណត់ Passcode

លោកអ្នកអាចមើលតាមការបង្ហាញក្នុងរូបខាងក្រោមបាន៖

Photo 6203904844473943322 Y

មុខងារខាងលើនេះមានអត្ថប្រយោជន៍សម្រាប់លោកអ្នកដែលចង់រក្សាឯកជនភាព ហេតុនេះអាចសាកល្បងបើកដំណើរការវាលើទូរស័ព្ទដៃបាន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia