ឡាន​​​​​ស្អាត​​​​​​​​ដោយ​សារ​យ៉ាន់ថ្លៃ​​​មែនទេ​? ​​​គ្រាន់​​តែតម្លៃ​​​​​​​​​​​​​​​​​​យ៉ាន់​​កង់ឡាន​​​​​ Ferreri ១​គ្រឿង​​​​ស្មើ​នឹង​​ឡាន​​​​ធម្មតា​ ៤គ្រឿង​​​​​​​​​ ​
Pheakdey Prem
AUGUST 25 2022
យានយន្ត
550 views
2 mins read

​​កាលពីពេលថ្មី​ៗនេះ​ ​​​​​​​នៅ​ក្នុង​​​ភ្លែត​ហ្វម​ Pinterest ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ទៅ​រថយន្ត​​​​​​ Ferreri SR90 ពណ៌ខ្មៅ​​​​​​​​​​​ ​កៅ​អីបែប​ស្ព័រ ពណ៌​ក្រហម​​​​​ អម​ជា​មួយ​​នឹង​​​យ៉ាន់​កង់​​​​​ពណ៌​មៅផ្សំ​ឡើង​ចេញ​ពី​​​សរសៃ​​​កាបូនហ្វាយបឺរ​​​​ ​​របស់​​ក្រុមហ៊ុន Strasse Wheels​​ ​​​​​​​​​ដែលមាន​តម្លៃ​​ ៥៣០០ដុល្លារ​​ ​ក្នុង ១​ គ្រាប់​​តែ​ប៉ុណ្ណោះ ។

UltraLight Carbon Fiber Wheels Cost $5,300 Each | CarBuzz

​បើ​យោងតាម​​ការ​ចុះ​ផ្សាយ​​​ពី​គេហទំ​ព័រ​​​​  CARBUZZ បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​ Strasse Wheel បាន​បង្ហាញ​​​​​​នូវ​យ៉ាន់កង់​​ថ្មី​ ​​តម្លៃ ៥៣០០ដុល្លារ ក្នុ​ង​១ គ្រាប់ ដែល​មាន​ចាប់​ទំហំ​ ១៨អ៊ីញ​ ដល់ ២៣អ៊ីញ​​ ​មាន​ទម្ងន់​ស្រាល ​​ ដោយសារ​តែវា​​ត្រូវបាន​ផលិតចេញ​ពី​សរសៃ​កាបូនហ្វាយបឺរ និងលោហ:ធាតុ​​អាលុយ​មីញ៉ូម forged aerospace-grade aluminum 6061-T6 ​​​​​ស្រដៀងដូចទៅនឹង​​​​ផ្ទៃ​​ខាង​​ក្រោយ​​របស់​​ iPhoneផងដែរ ​​​។

ដោយឡែក​​​​​ប្រភេទ​យ៉ាន់កង់នេះត្រូវបាន​គេដាក់​​ឈ្មោះ​ថា​ UltraLight Carbon S5 RS ​ដែល​វាចំណុច​​ពិសេសស្រាល​ជាង​​ ៣៥% ជាង​ពពួក​​​យ៉ាន់​កង់​​ធ្វើ​ចេញ​ពី​អាលុយ​មីញ៉ូម​​ធម្ម​តា​ ។​

Strasse Wheels GT-R Thread | Nissan GT-R Forum

​យ៉ាង​ណាមិញ​​ ​​​​​រថយន្ត​ដែល​​ទំ​នើប​​​​​​ ប្រភេទ​​ Supercar ដូចជា​ Ferreri  SR90 ​​ចាំបាច់​ណាស់​​ត្រូវការ​​​យ៉ាន់​​ដែល​​ល្អ​សាក​សម​​​​នឹងរថយន្ត​​រត់​​ល្បឿន​ ​​និង​ទាន់​សម័យ​​​ ​ជាពិសេស​យ៉ាន់កង់​នេះតែម្តង​​ វាមិន​ត្រឹ​ម​តែ​​​​​​​​រូបរាង​ស្រស់​ស្អាតតែមួយ​មុខ​​នោះ​ទេ​ វា​មាន​សមត្ថភាព​​ជាច្រើន​ដូចជា​ ​​​​ជួយ​ដល់​​ការគ្រប់​គ្រង​​​​​​​​​​លំនឹង​​កង់​ ជួយដល់​​​ការ​​​បង្កើន​ល្បឿន ​ ​​។ល។​​​​​​

SP5R DEEP CONCAVE MONOBLOCK | Strasse Wheels • Nerpel Individual  Performance & Design

គួរបញ្ជាក់​ផងដែរថា​ ​សូម្បី​តែ​​ ក្រុមហ៊ុន​​ Ford ក៏កំពុង​​​​​​​តែ​​រៀបចំ​​​បំពាក់​យ៉ាន់កង់ជាប្រភេទសរសៃ​កាបូន​ហ្វាយបឺរ​ ទៅ​​លើ​​​រថយន្ត​​​​ប្រើ​កម្លាំងអូសខ្លាំង​ ដូចជា​ Pickup និង​ SUV ជា​ដើម​ ៕

អត្ថបទ​ដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia