ទីបំផុតប្រើបានហើយ! កម្មវិធី CapCut បានចេញមុខងារថ្មីអាចដាក់អក្សរខែ្មរឲ្យរត់ក្រោមវីដេអូបានតាមរបៀបនេះ
Khunna - ឃុនណា
NOVEMBER 10 2025
គន្លឹះល្អៗ
956 views
1 min read

CapCut បានចេញមុខងារ Auto Caption ភាសាខ្មែរគឺជាការបន្ថែមមុខងារថ្មីមួយដែលបានដាក់បញ្ចូលនាពេលថ្មីៗនេះ។ នេះជាដំណឹងល្អសម្រាប់អ្នកកាត់តខ្មែរ ព្រោះវាជួយសន្សំសំចៃពេលវេលាបានច្រើនក្នុងការបង្កើត Subtitle ដោយដៃ។

0f3d987241415c0822b6f53af73321cd Fgraphic

ខាងក្រោមនេះ គឺជាមុខងារសំខាន់របស់ Auto captions នៅពេលដែលអ្នកកំណត់ Spoken language ជា Khmer

របៀបដែលវាដំណើរការ

  • បើអ្នកចង់បានចំណងជើងរត់ដោយស្វ័យប្រវត្តិជាភាសាខ្មែរ ក្រោយវីដេអូ នោះអ្នកត្រូវបង់ប្រាក់សម្រាប់គម្រោង CapCut Pro ជាមុនសិន។
  • បន្ទាប់មកអ្នកជ្រើសរើស Spoken language ជា Khmer (ខ្មែរ)។
  • ចុចលើប៊ូតុង Auto captions ហើយ CapCut នឹងចាប់ផ្តើមដំណើរការវិភាគសំឡេងនៅក្នុងវីដេអូរបស់អ្នក។
  • នៅពេលដែលការវិភាគចប់ វានឹងបង្កើតជាអក្សរចំណងជើងរង (Caption) ជាភាសាខ្មែរ ហើយដាក់វាជាស្រទាប់អត្ថបទ (Text layer) នៅលើបន្ទាត់ Timeline របស់វីដេអូអ្នក។

Captions in Cap Cut 1024x576

ភាពត្រឹមត្រូវនៃការស្គាល់អក្សរ (Accuracy) គឺអាស្រ័យលើភាពច្បាស់លាស់នៃសំឡេង (Audio clarity) និងគ្រាមភាសា (Dialect) ដែលអ្នកប្រើប្រាស់និយាយ។ ក្រោយពេលបង្កើតបាន អ្នកគួរតែកែសម្រួលអក្ខរាវិរុទ្ធខ្មែរខ្លះៗតាមតម្រូវការ។

How to Add Overlay on Capcut Pc 5

គូសបញ្ចាក់ផងដែរថា អ្នកគួរតែធ្វើបច្ចុប្បន្នភាព (Update) កម្មវិធី CapCut របស់អ្នកទៅកាន់កំណែចុងក្រោយបំផុត (Latest Version)។ ដើម្បីទទួលបាននៅមុខងារមួយនេះក្នុងកម្មវិធី CapCut Pro

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia