AI ធម្មតាបង្កើតបានតែរូបសន្លឹកទេ ប៉ុន្តែវេបសាយ AI មួយនេះបង្កើតរូបាន 360 ដឺក្រេ ចង់បានអីចេញហ្នឹង
Makara Rin
APRIL 10 2023
នវានុវត្តន៍
1.8 K views
1 min read

ដូចដែលអ្នកបានដឹងហើយថា បច្ចេកវិទ្យា​​ AI បច្ចុប្បន្នគឺមានសមត្ថភាពខ្លាំងណាស់ដោយវាអាចជួយកិច្ចការប្រចាំថ្ងៃរបស់មនុស្សបានច្រើន ជាក់ស្តែងយើងសង្កេតឃើញថារឿងដែលគេស្ងើចសរសើរមិនដាច់ពីមាត់នោះគឺបច្ចេកវិទ្យា AI នេះអាចជួយបង្កើតរូបទៅតាមការស្រមើស្រមៃរបស់យើងបានដូចពិតៗតែម្តងពោលគឺគ្រាន់តែបញ្ចូលពាក្យទៅតាមអ្វីដែលយើងចង់បានប៉ុណ្ណោះ។

យ៉ាងណាមិញ ថ្វីត្បិតតែវាអាចបង្កើតរូបភាពទៅតាមការស្រមើស្រមៃរបស់យើងពិតមែនប៉ុន្តែវេបសាយ AI ទាំងអស់នោះគឺអាចអាចបង្កើតបានតែរូបសន្លឹកប៉ុណ្ណោះពោលគឺមិនទាន់អាចបង្កើតបានរូបភាពដែលមានលក្ខណៈ 3D ឬ មានទិដ្ឋភាព 360 ដឺក្រេនៅឡើយទេ។

ហើយថ្ងៃនេះ ចាបខៀវ Technology Cambodia នឹងនាំប្រិយមិត្តទាំងអស់គ្នាទៅស្គាល់ពីវេបសាយAI មួយដែលអាចជួយបង្កើតរូបភាពទៅតាមការស្រមើស្រមៃ និងអាចមើលឃើញទិដ្ឋភាពជុំវិញ​ 360 ដឺក្រេថែមទៀតផង ដោយវេបសាយ​នោះមានឈ្មោះថា Blockade Labs

1

សម្រាប់វេបសាយ​មួយនេះគឺមានលក្ខណៈងាយស្រួលមួយត្រង់ថា មិនចាំបាច់តម្រូវឲ្យយើងចុះឈ្មោះដើម្បីចូលទៅប្រើប្រាស់អីទេ លើសពីនេះទៅទៀតគឺវាមានសមត្ថភាពក្នុងការបង្កើតរូបភាពផ្សេងៗបានដោយគ្រាន់តែយើងបញ្ចូលពាក្យណាដែលយើងចង់ឲ្យវាបង្កើត។

មិនតែប៉ុណ្ណោះវាក៏មានជម្រើសច្រើនដើម្បីឲ្យយើងរើសផងដែរ មានន័យថា ប្រសិនបើយើងចង់បានរស់ជាតិនៃរូបភាពបែបណាគឺគ្រាន់តែរើសទៅតាមប្រភេទនោះជាការស្រេច។ ហើយវាក៏អនុញ្ញាតឲ្យយើងធ្វើការទាញយកទុកមើលផងដែរ ប៉ុន្តែសម្រាប់រូបដែលទាញយកចេញមកគឺជាប្រភេទ jpeg ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia