ពិតជាមិនធម្មតាមែន…! តោះមកដឹងពីចំណុចដ៏លេចធ្លោបំផុតនៃការរចនាបថដ៏កំពូលរបស់ស្មាតហ្វូន Samsung Galaxy S23 Series!
Makara Rin
MARCH 10 2023
PR
226 views
2 mins read

(ភ្នំពេញ) ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឮ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ត្រកូលស្មាតហ្វូន Samsung Galaxy S23 Series នេះហើយ។ ពិសេសជាងនេះទៅទៀត Samsung Galaxy S23 Series គឺត្រូវបានរចនាបថឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី…បំពាក់នូវកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ…និងកម្លាំងម៉ាស៊ីនកាន់តែធំជាងមុន!

Photo 2023 03 07 12 51 29

Photo 2023 03 07 12 51 27 (2)

កំពូលស្មាតហ្វូន Samsung Galaxy S23 Series គឺជាទូរស័ព្ទស្មាតហ្វូនដំបូងគេបង្អស់ដែលត្រូវបានក្រាលដោយកញ្ចក់ការពារដ៏រឹងមាំទាំងមុខទាំងក្រោយនៃកញ្ចក់ Corning Gorilla Glass Victus 2 ជំនាន់ចុងក្រោយបំផុត និងមានស៊ុមការពារព័ទ្ធជុំវិញដ៏រឹងមាំ Armor Aluminum ផងដែរ និងជាពិសេសមានប្រព័ន្ធការពារជ្រាបទឹកកម្រិតខ្ពស់ IP68 ធន់នឹងការធ្លាក់ចូលក្នុងទឹកបានដល់ជម្រៅ 1 ម៉ែត្រ ក្នុងរយៈពេល 30 នាទី។

Photo 2023 03 07 14 06 07

Photo 2023 03 07 14 14 18

លើសពីនេះកំពូលស្មាតហ្វូន Samsung Galaxy S23 Series ក៏ត្រូវបានរចនាឡើងជាមួយនឹងរូបរាងដ៏ស៊ិចស៊ី ដែលមានលក្ខណៈសម្គាល់របស់ Galaxy ជាមួយនឹងកាមេរ៉ាបែបផុសតម្រៀមជាជួរបញ្ឈរដ៏ស្រស់ស្អាត និងមានផ្ទៃអេក្រង់ពន្លាតធំជាងមុនជាមួយនឹងគែមរចនាបែបថ្មីដែលផ្ដល់នូវភាពងាយស្រួលក្នុងការចាប់កាន់។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៅទៀតនោះ គឺនៅពេលដែលយើងមើលទៅចំពីមុខទូរស័ព្ទយើងនឹងឃើញថាអេក្រង់កោងកាន់តែផុសអណ្ដែតឡើង ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៍ ដូចជាកាន់អេក្រង់ជាជាងកាន់តួទូរស័ព្ទប្រើអ៊ីចឹង…!

Photo 2023 03 07 12 51 28

Photo 2023 03 07 12 51 27

រីឯជម្រើសពណ៌វិញ គឺមានពណ៌ថ្មីដ៏ទាក់ទាញបំផុតនៃប្រណិតភាព និងភាពស្រស់ស្អាតជាមួយនឹងពណ៌ដែលបានពីធម្មជាតិ ដូចជា៖ ពណ៌មាសបែកស (Cream), ពណ៌ស្វាយស្រាល (Lavender), ពណ៌ខ្មៅ (Phantom Black) និងពណ៌បៃតង (Green) ដែលជាពណ៌ដ៏ពេញនិយមបំផុតសម្រាប់អតិថិជនទាំងអស់ជាទីស្រឡាញ់។

Photo 2023 03 07 14 20 40

ក្រុមហ៊ុន សាមសុង គឺតែងតែនាំយកនូវបទពិសោធន៍ថ្មីៗ…ប្លែកបំផុត និងងាយស្រួលបំផុតក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងអស់របស់ សាមសុង។ តោះនៅចាំអីទៀតចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ ឥឡូវនេះភ្លាមទៅ…! ជាមួយការថែមជូនពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) +ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ >> 9 month (គិតចាប់ពីថ្ងៃទិញ).

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការផ្សេងៗនៅទូទាំងពិភពលោកក្នុងការគាំទ្រ  និងធ្វើយ៉ាងណាដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក  World Expo 2030 នាពេលខាងមុខផងដែរ។

Photo 2023 03 09 14 21 03

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia