ASUS ប្រកាស Zenbook S16 (UM5606GA) ជាមួយរចនាប័ទ្មថ្មី និងកាន់តែឆ្លាតជាងមុនក្នុងទីផ្សារកម្ពុជា
Mean Soty
APRIL 30 2026
PR
6 mins read

ភ្នំពេញ កម្ពុជា ថ្ងៃទី 30 ខែមេសា ឆ្នាំ 2026 — ASUS បានប្រកាសដាក់ដំណើរការជាផ្លូវការនូវ Zenbook S16 (UM5606GA) ស៊េរីឆ្នាំ 2026 ដែលជាការវិវត្តន៍ថ្មីនៃកុំព្យូទ័រយួរដៃ AI កម្រិតខ្ពស់ដែលមានរូបរាងស្តើងបំផុតទំហំ 16 អ៊ីង។ ឧបករណ៍កម្រិតខ្ពស់នេះ បានរួមបញ្ចូលគ្នានូវសិល្បៈនៃផលិតកម្មដ៏ប្រណីត ជាមួយនឹងសមត្ថភាពដំណើរការដោយ AI ដ៏ខ្លាំងក្លា ផ្អែកលើអង្គដំណើរការ (Processor) ត្រកូល AMD Ryzen™ AI 400 Series និងមានកម្លាំង NPU រហូតដល់ 50 TOPS។ វាត្រូវបានរចនាឡើងជាមួយតួលោហៈធាតុទាំងស្រុងដ៏រឹងមាំ និងគម្របខាងលើធ្វើពី Ceraluminum™ ដែលមានពណ៌បែបធម្មជាតិ ផ្តល់នូវភាពរឹងមាំពិសេស និងការពារការឆ្កូត ឬសឹកបាត់បង់សម្រស់បានយ៉ាងងាយស្រួល។ 

ត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តការចល័ត និងទាមទារទាំងសមត្ថភាពការងារ និងភាពស៊ីវិល័យ Zenbook S16 បានរលាយបញ្ចូលគ្នានូវសោភ័ណភាព និងភាពវៃឆ្លាត។ តួខ្លួនដែលមានកម្រាស់ស្តើងត្រឹមតែ 1.1cm និងទម្ងន់ត្រឹមតែ 1.5kg បង្ហាញពីជំនាញបច្ចេកទេសដ៏ខ្ពស់ ដែលអាចទ្រទ្រង់កម្លាំង CPU TDP រហូតដល់ 28W តាមរយៈប្រព័ន្ធត្រជាក់ Thincredible vapor-chamber និងកង្ហារភ្លោះ IceBlade ដែលមានសម្លេងស្ងាត់បំផុត។ វេទិកាដែលដើរដោយថាមពល AI នេះ ផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ប្រស្រ័យទាក់ទងជាមួយឧបករណ៍របស់ពួកគេ តាមរយៈការកែតម្រូវដំណើរការប្រកបដោយថាមពល ភាពឯកជនដែលអាចបត់បែនបាន និងជំនួយការ Copilot AI ដ៏ឆ្លាតវៃ។ បទពិសោធន៍នៃការមើល និងស្តាប់ដ៏អស្ចារ្យត្រូវបានផ្តល់ជូនដោយអេក្រង់ 3K ASUS Lumina OLED 120Hz កម្រិតពន្លឺ 1100-nit និងប្រព័ន្ធសំឡេងបាសចំនួន ៦ គ្រាប់ ព្រមទាំងបច្ចេកវិទ្យា WiFi 7 និងរន្ធដោត I/O គ្រប់ប្រភេទ ដែលធានាបាននូវការភ្ជាប់ទំនាក់ទំនងគ្មានដែនកំណត់នៅគ្រប់ទីកន្លែង។ 

តាមរយៈការរួមបញ្ចូលគ្នានូវសម្ភារៈទំនើបៗ ស្ថាបត្យកម្មកម្តៅកម្រិតខ្ពស់ និងភាពវៃឆ្លាតនៃកុំព្យូទ័រដ៏អស្ចារ្យ Zenbook S16 កំណត់និយមន័យថ្មីនៃអ្វីដែលកុំព្យូទ័រយួរដៃប្រភេទ ultraportable អាចធ្វើបាន។ 

រូបរាងស្លីមស្តើង ជាមួយកម្លាំងម៉ាស៊ីនខ្លាំង 

បេះដូងនៃ Zenbook S16 គឺស្ថិតនៅលើអង្គដំណើរការ AMD Ryzen™ AI 400 Series ចុងក្រោយបង្អស់ ដែលផ្តល់នូវសមត្ថភាព NPU រហូតដល់ 50 TOPS។ វេទិកាដ៏ទំនើបនេះ អនុញ្ញាតឱ្យការគណនា AI ដំណើរការលើឧបករណ៍បានយ៉ាងរហ័ស ធានាបាននូវការធ្វើការងារច្រើនក្នុងពេលតែមួយ (multitasking) បានរលូន ការពន្លឿនការងារច្នៃប្រឌិត និងការឆ្លើយតបរបស់ប្រព័ន្ធកាន់តែឆ្លាតវៃ។ 


Img 8329ម៉ូឌុលកម្តៅបច្ចេកវិទ្យាខ្ពស់ Thincredible ដែលមានប្រព័ន្ធកម្តៅ (vapor chamber) ធំជាងមុន 37% ធានានូវការបញ្ចុះកម្តៅប្រកបដោយប្រសិទ្ធភាព និងស្ងប់ស្ងាត់ សូម្បីតែស្ថិតក្រោមការងារធ្ងន់ក៏ដោយ។ ច្រកចេញនៃកង្ហារបន្ថែមជួយផ្តោតលំហូរខ្យល់ទៅលើ Motherboard បង្កើនការភាយកម្តៅដោយមិនរំខានដល់ភាពស្ងប់ស្ងាត់ និងជួយកាត់បន្ថយសីតុណ្ហភាពនៅតំបន់ក្តារចុចបានរហូតដល់ 4°C ដើម្បីភាពងាយស្រួលក្នុងការប្រើប្រាស់។ កម្លាំង 28W CPU TDP របស់ប្រព័ន្ធធានានូវដំណើរការស្ថិរភាពយូរអង្វែង ខណៈដែលថាមពលថ្ម 83Wh ជួយឱ្យឧបករណ៍ដំណើរការបានពីព្រលឹមដល់ព្រលប់ គាំទ្រដល់ផលិតភាព និងការច្នៃប្រឌិតបានច្រើនម៉ោង។ 

សោភ័ណភាពមុខងារ និងការរចនាបែបឆ្លាតវៃ 

បន្ទាប់ពីការសិក្សាអស់រយៈពេលជាង 4 ឆ្នាំ វិស្វកររបស់ ASUS បានបង្កើត Ceraluminum™ ដែលជាសារធាតុផ្សំរវាងសេរ៉ាមិច និងអាលុយមីញ៉ូម ដែលផ្តល់នូវការប៉ះដ៏ប្រណីតនៃសេរ៉ាមិច និងភាពរឹងមាំនៃអាលុយមីញ៉ូម។ សម្ភារៈផ្តាច់មុខនេះការពារការឆ្កូត និងការសឹក ផ្តល់នូវទម្ងន់ស្រាល និងរក្សានូវភាពស្រស់ស្អាតបានយូរអង្វែង។ 

Img 8328តួខ្លួនរបស់ Zenbook S16 ដែលត្រូវបានកាត់ដោយម៉ាស៊ីន CNC កម្រាស់ 1.1cm គឺជាគំរូនៃសិល្បៈហត្ថកម្មដ៏ល្អឥតខ្ចោះ។ ជាមួយនឹងទម្ងន់ត្រឹមតែ 1.5kg វាផ្តល់នូវតុល្យភាពរវាងភាពងាយស្រួលក្នុងការយកតាមខ្លួន និងភាពធន់។ វាមានជម្រើសពណ៌ស (Scandinavian White) និងពណ៌ប្រផេះថ្មី (Antrim Gray) ដែលជាការរចនាបែប Nordic ដ៏សាមញ្ញ ប៉ុន្តែទាក់ទាញ។ 

គន្លឹះបត់ថ្មី EasyLift™ ត្រូវបានរចនាឡើងយ៉ាងច្បាស់លាស់សម្រាប់មុំបត់ដ៏ល្អប្រសើរ ធានាថាអេក្រង់នៅតែមានស្ថិរភាព និងមិនរង្គើអំឡុងពេលប្រើប្រាស់។ ក្តារចុច ErgoSense ខ្នាតពេញ ផ្តល់នូវបទពិសោធន៍វាយអត្ថបទដ៏មានផាសុកភាពបំផុត ហើយ touchpad ដ៏ធំមានការគាំទ្រ Smart Gesture សម្រាប់ការគ្រប់គ្រងដោយចុងម្រាមដៃយ៉ាងងាយស្រួល។ 

បទពិសោធន៍ដ៏អស្ចារ្យ និងការភ្ជាប់ដ៏រហ័ស 

Zenbook S16 ផ្តល់នូវបទពិសោធន៍រូបភាព និងសំឡេងដ៏អស្ចារ្យ។ អេក្រង់ ASUS Lumina OLED ទំហំ 16 អ៊ីង ផ្តល់នូវកម្រិតភាពច្បាស់ 3K និងល្បឿន Refresh Rate 120Hz រួមជាមួយកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 1100 nits។ អេក្រង់នេះទទួលបានការបញ្ជាក់ពី Pantone® សម្រាប់ពណ៌ដែលត្រឹមត្រូវ និងវិញ្ញាបនបត្រ DisplayHDR™ True Black 1000 សម្រាប់ដំណើរការ HDR ដ៏ឆ្នើម។

ប្រព័ន្ធសំឡេង Dolby Atmos® bass 6 គ្រាប់ ផ្តល់នូវសំឡេងដ៏ជ្រៅ និងច្បាស់ល្អ ផ្លាស់ប្តូរការកម្សាន្តប្រចាំថ្ងៃឱ្យទៅជាបទពិសោធន៍ដូចនៅក្នុងរោងភាពយន្ត។
សម្រាប់ការភ្ជាប់ទំនាក់ទំនង វាមានរន្ធដោត I/O គ្រប់ប្រភេទ រួមមាន USB4® ចំនួនពីរ, USB 3.2 Gen 2 Type-A, HDMI® 2.1 TMDS និងរន្ធដោតកាត SD ខ្នាតស្តង់ដារ ព្រមទាំងបច្ចេកវិទ្យា WiFi 7 ដែលធានាបាននូវការភ្ជាប់ឥតខ្សែដែលលឿន និងគួរឱ្យទុកចិត្តបំផុត។ 

Img 8330ទោះបីជាមានកម្លាំងខ្លាំងក៏ដោយ ក៏ Zenbook S16 នៅតែរក្សារូបរាងស្តើងត្រឹមតែ 1.1cm ដដែល។ ក្រឡាចត្រង្គធរណីមាត្រដែលកាត់ដោយម៉ាស៊ីន CNC នៅខាងលើក្តារចុច ក៏ជួយបង្កើនលំហូរខ្យល់ និងការពារធូលីដីផងដែរ។ ការបញ្ចុះកម្តៅជុំវិញផ្តល់នូវប្រតិបត្តិការដ៏ស្ងប់ស្ងាត់ជាមួយនឹងកម្រិតសំឡេងក្រោម 25dBA។ 

ភាពឯកជន និងការការពារគឺជាអាទិភាពចម្បង ដោយ Zenbook S16 គាំទ្រ Windows passkeys និងរួមបញ្ចូល Microsoft Pluton សម្រាប់សុវត្ថិភាពផ្នែករឹងទៅកាន់ខ្លោដ (cloud)។ Windows Hello និងកាមេរ៉ា ASUS AiSense IR អនុញ្ញាតឱ្យមានការស្កេនមុខ, មុខងារ Adaptive Lock (ចាក់សោស្វ័យប្រវត្តិពេលម្ចាស់ដើរចេញ) និង Adaptive Dimming (បន្ថយពន្លឺអេក្រង់ពេលអ្នកប្រើប្រាស់ងាកចេញ)។ បច្ចេកវិទ្យា ASUS Voice Print ថ្មី អាចសម្គាល់សំឡេងរបស់ម្ចាស់ឧបករណ៍ ដែលធានាបាននូវអន្តរកម្មប្រកបដោយសុវត្ថិភាព និងផ្ទាល់ខ្លួន។ 

អត្ថប្រយោជន៍នៃការធានាពី ASUS Cambodia 

អតិថិជនដែលទិញតាមដៃគូផ្លូវការរបស់ ASUS នឹងទទួលបានការធានា International Warranty 3 ឆ្នាំសម្រាប់ម៉ូដែល​ Zenbook និង ProArt Series។ លើសពីនេះ សម្រាប់ការទិញតាមដៃគូផ្លូវការ ASUS អតិថិជននឹងទទួលបានការធានា​ ASUS Perfect Warranty  រយៈពេល 1 ឆ្នាំដែលគាំទ្រការខូចខាតដោយអចេតនា ផ្តល់ការសុវត្ថិភាពផ្លូវចិត្តរបស់អ្នកបន្ថែមក្នុងឆ្នាំដំបូង។ សូមរក្សាវិក័យប័ត្រទិញពីដៃគូផ្លូវការ ASUS ដើម្បីធានាការបម្រើសេវាធានារលូន។ 

ព័ត៌មាន​អំពី​តម្លៃ និង​កាលបរិច្ឆេទ​លក់: 

ASUS Zenbook S16 (UM5606GA) នឹងមានលក់ចាប់ពីថ្ងៃទី 30 ខែមេសា ឆ្នាំ 2026 តទៅ នៅគ្រប់ដៃគូ ASUS ផ្លូវការទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងតម្លៃចាប់ផ្តើម $1,399។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។ 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 

ASUS Facebook : https://www.facebook.com/ASUSKH.Cambodia 

ASUS Website: https://kh.asus.click/ZenbookS16 

ASUS Tik Tok  https://www.tiktok.com/@asus.kh

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia