ឃើញ Apple ចេញ iPhone 14 មានមុខងារប្លែកៗនាំគ្នាផ្អើល តាមពិតមុខងារទាំងនេះនៅលើ Android មានយូរហើយ
Makara Rin
SEPTEMBER 12 2022
ឌីជីថល
1.1 K views
3 mins read

បច្ចុប្បន្ននេះក្រុមហ៊ុនទូរស័ព្ទធំៗនៅលើលោកកំពុងតែមានការប្រកួតប្រជែងគ្នាខ្លាំងទៅលើការអាប់ឌែតថ្មីនៃផលិតផលរបស់ខ្លួន ជាក់ស្តែងយើងឃើញថា​ក្រុមហ៊ុន Apple និង Samsung ក៏កំពុងតែប្រជែងគ្នាខ្លាំងដែរ រួមជាមួយនឹងទូរស័ព្ទប្រភេទ​ Android ផ្សេងៗទៀត ដោយសុទ្ធសឹងតែអួតថា មុខងារនៅលើទូរស័ព្ទរបស់ខ្លួនថ្មី និងប្លែកពីគេទាំងអស់។

យ៉ាងណាមិញសម្រាប់ Fan ដែលគាំទ្រក៏មានភាពខុសគ្នាដែរ ជាក់ស្តែងចំពោះ Fan iOS គឺតែគិតថាមុខងារដែលមាននៅលើ iPhone ល្អ ស្រួលប្រើ មានសុវត្ថិភាព ទាន់សម័យជាង រីឯអ្នកគាំទ្រ Android វិញក៏គិតដូចនេះដែរ។ ដោយឡែកបើងាកទៅមើល iPhone 14 ដែល Apple ទើបបញ្ចេញថ្មីៗនេះឃើញថាមានមុខងារថ្មីច្រើន ប៉ុន្តែមុខងារទាំងនោះហាក់ដូចគ្នាជាមួយនឹងមុខងារដែលមាននៅលើ Android យូរឆ្នាំហើយ។

ខាងក្រោមនេះគឺជាមុខងារថ្មីរបស់ iPhone និងជាមុខងារចាស់សម្រាប់​ Android ដែលលបានបង្ហាញដោយ TheVerge​

Apple Live Captions

ចំពោះមុខងារ Liv Caption នេះ Apple ទើបដាក់វា​ក្នុង iOS 16 តែប៉ុណ្ណោះ ដោយមុខងារនេះគឺអាចធ្វើការការ បង្ហាញ Caption ភ្លាមៗចំពោះការទាក់ទងគ្នាតាមរយៈវីដេអូឬសំឡេងផ្សេងៗនៅលើ iPhone។ បើទោះបីជាមុខងារនេះវាថ្មីសម្រាប់ iPhone ពិតមែនប៉ុន្តែសម្រាប់ Android វិញមានមុខងារ​ Live Caption ប្រើតាំងពីឆ្នា2019មកម្លេះ ។

Apple implements Live Caption feature similar to Google's

លើសពីនេះទៅទៀតវាថែមទាំងអាចបកប្រែបានច្រើនភាសាថែមទៀតផង ប៉ុន្តែការបកបានច្រើនភាសារបានច្រើនបែបនេះពេលខ្លះក៏មិនសូវដូចអត្ថន័យដែលមនុស្សយើងបានបកដែរ។

Always-On Display

ចូលមកដល់មុខងារមួយនេះវិញមានអ្នកគាំទ្រជាច្រើនបានទាស់សម្តីគ្នា​ ហើយថ្មីៗ Apple ក៏ទើបតែប្រកាសដាក់មុខងារនេះនៅក្នុង iPhone 14 Series របស់ខ្លួនដែរគឺ iPhone 14 Pro និង iPhone 14 Max។ ហើយមុខងារនេះផងដែរគឺអាចឱ្យយើងមើល ម៉ោង​ Widgets Notification ជាដើមបើទោះបីជាទូរស័ព្ទរបស់យើងបិទសោក៏ដោយ។

សម្រាប់មុខងារ Always-On Display គឺមាននៅលើ Android អស់រយៈពេល 10ឆ្នាំមកហើយ ដែលវាដើរតួនាទីក្នុងការបង្ហាញម៉ោងពេលដែលអេក្រង់ទូរស័ព្ទយើងរលត់ ដូច្នេះរាល់ពេលដែលចង់មើលម៉ោងយើងមិនចាំបាច់ត្រូវចុចទូរស័ព្ទបើកទេ។

2

បើទោះបីជា​ Apple ដាក់មុខងារនេះនៅលើ​ iPhone យឺតពេលជាង​ Android បន្តិចមែន ប៉ុន្តែ Apple មិនឱ្យអ្នកប្រើប្រាស់ខកចិត្តទេ ដោយអនុញ្ញាតឱ្យយើងអាចធ្វើការច្នៃរូប ប្តូរពណ៌ ឬ Widgets ផ្សេងៗទៀតទៅតាមអ្វីដែលយើងចង់បានដើម្បីដាក់តាំងនៅអេក្រង់ជាមួយនឹងមុខងារ Always-On Display។

Lock Screen Widget

ចូលមកដល់ iOS 16 ឃើញថា Apple បានបន្ថែមមុខងារថ្មីច្រើនមែនជាក់ស្តែងដូចជាមុខងារ Lock Screen Widgets នេះជាដើម ពោលគឺអាចឱ្យអ្នកធ្វើការច្នៃ បន្ថែមបន្ថយ តាមបានច្រើនប្រភេទ ដោយឡែកសម្រាប់ Android វិញគឺមានតាំងតែពី10ឆ្នាំមុនក្នុង Android 4.2 ប៉ុន្តែគេបានដកវាទៅវិញនៅ Version 4.5។

Crash Detection

សម្រាប់មុខងារជូនដំណឹងម្ចាស់ពេលដែលយើងជួបគ្រោះថ្នាក់ក៏ Apple ទើបតែប្រកាស​ដាក់ឱ្យនៅលើ iPhone 14 ដែរ ដោយវាមានតួនាទីជូនដំណឹងទៅកាន់​ផ្នែកសង្រ្គោះបន្ទាន់ណាមួយពេលដែលអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ ឬសន្លប់បានមិនដឹងខ្លួនជាដើម ។

យ៉ាងណាមិញ Android នៅតែមានមុខងារនេះមុនដដែលដោយ Google បានបញ្ចូលមុខងារនេះក្នុងទូរស័ព្ទ Pixel តាំងពីឆ្នាំ2019 មកម្លេះ ដោយមុខងារនោះមាឈ្មោះថា Car Crash Detection ។ ហើយនៅមានមុខងារជាច្រើនទៀតដែល Apple ទើបតែមានក្រោយ Android ។

1

សម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ? គិតថា Apple សំងំធ្វើក្រោយ Android អាចនឹងល្អជាងឬយ៉ាងណា?

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia