លែងពិបាក! កម្មវិធីខ្មែរ ១ អាចជួយទុកដាក់លុយកាក់ កត់ចំណូលចំណាយប្រចាំថ្ងៃរបស់អ្នកបានយ៉ាងងាយស្រួល
Khunna - ឃុនណា
SEPTEMBER 14 2025
គន្លឹះល្អៗ
6 views
2 mins read

App Jamnay គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមរៀនគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួន ឬគ្រួសារឱ្យមានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់ក្នុងការចាយវាយលើរបស់នានាប្រចាំថ្ងៃ និងជា App មួយដែលបង្រៀនឲ្យអ្នកប្រើប្រាស់ចេះរៀបចំទុកដាក់ហិរញ្ញវត្ថុ និងប្រាក់សន្សំផងដែរ។

Jamnay Poster

តើ App Jamnay អាចជួយអ្វីខ្លះដល់អ្នកប្រើប្រាស់?

  • ងាយស្រួលកត់ត្រា: កម្មវិធីនេះមានមុខងារសាមញ្ញ ធ្វើឱ្យអ្នកអាចកត់ត្រាចំណូល ឬចំណាយបានយ៉ាងឆាប់រហ័ស មិនថាអ្នកទិញអ្វី ញ៉ាំអី ឬចំណាយលើអ្វីផ្សេងទៀតឡើយ។
  • បង្កើត "កាបូបលុយ" (Wallet): អ្នកអាចបង្កើតកាបូបលុយជាច្រើនប្រភេទ សម្រាប់គោលបំណងខុសៗគ្នា ដូចជា កាបូបសម្រាប់លុយផ្ទាល់ខ្លួន កាបូបសម្រាប់មុខរបរ ឬកាបូបសម្រាប់ប្រាក់សន្សំជាដើម។

េតេត

  • វិភាគរបាយការណ៍: នៅចុងខែ អ្នកអាចមើលរបាយការណ៍សរុប ដើម្បីដឹងថាការចំណាយរបស់អ្នកទៅលើអ្វីច្រើនជាងគេ ដូចជា ថ្លៃអាហារ ថ្លៃវិក្កយបត្រ ឬការធ្វើដំណើរជាដើម។ នេះអាចជួយអ្នកកាត់បន្ថយការចំណាយមិនចាំបាច់បាន។
  • អាចប្រើបានដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត (Offline): នេះជាចំណុចពិសេសមួយ ដែលអនុញ្ញាតឱ្យអ្នកកត់ត្រាបានគ្រប់ពេល គ្រប់ទីកន្លែង ទោះបីជាគ្មានសេវាអ៊ីនធឺណិតក៏ដោយ។

157864752 111942080959968 7093170879097007319 N

ចំណុចពិសេសមួយរបស់កម្មវិធី App Jamnay គឺអ្នក មិនចាំបាច់ចុះឈ្មោះប្រើប្រាស់នោះទេ។ គ្រាន់តែទាញយកកម្មវិធីពី App Store Google Play Store រួចបើកកម្មវិធី អ្នកអាចចាប់ផ្តើមប្រើប្រាស់បានភ្លាមៗតែម្ដង។ នេះធ្វើឱ្យការចាប់ផ្ដើមគ្រប់គ្រងចំណូល ចំណាយរបស់អ្នកកាន់តែលឿន និងងាយស្រួលផងដែរ។

161625837 115930260561150 4014353557748151805 N

គូសបញ្ជាក់ផងដែរថា កម្មវិធីរបស់កូនខ្មែរមួយនេះ គឺបង្កើតឡើងសម្រាប់តម្រូវការប្រជាជនខែ្មរតែម្តង ដូចជាការបង់ថ្លៃសាលា បង់ថ្លៃភ្លើងទឹក ចំណាយលើម្ហូបអាហារប្រចាំថ្ងៃ សម្ភារៈផ្សេងៗ និងការចំណាយផ្សេងៗទៀត។ ដូច្នេះប្រសិនបើអ្នកចេះគ្រប់គ្រងហរិញវត្ថុពិតប្រាកដនោះ កម្មវិធីនេះនឹងត្រូវជាមួយអ្នកក្នុការ Support ជាគំនិត និងរបៀបចាយលុយផងដែរ ហើយវាក៏ជាផ្នែកមួយធ្វើឲ្យសេដ្ឋកិច្ចរបស់អ្នកមានស្ថេរភាព និងរឹងមាំ។ 

161477637 115937877227055 523760203139077786 N 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia