អស្ចារ្យណាស់! ផែនទីប្រាសាទអង្គរវត្តរបស់កម្ពុជាបានរះឡើងក្នុងហ្គេមលំដាប់អន្តរជាតិមួយនេះ
Khunna - ឃុនណា
OCTOBER 7 2025
ឌីជីថល
2.7 K views
2 mins read

Game Gumball 3000 World Tour ដែលជាហ្គេមផ្លូវការរបស់ Gumball 3000 Rally គឺមានរួមបញ្ចូលទាំងផែនទីប្រទេសកម្ពុជា ជាពិសេស ទឹកដីក្រុង សៀមរាប។

 5 (1)

ដោយសារតែកាលពីកន្លងទៅ Rally Gumball 3000 ពិតប្រាកដបានធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ជាផ្នែកមួយនៃខួបលើកទី ២៥ របស់ខ្លួននៅឆ្នាំ 2024 ហើយហ្គេមនេះក៏បានយកតាមដានផ្លូវពិតប្រាកដពេលដែលកម្ពូជាបានសហការជាមួយ Gumball ដើម្បីធ្វើ Car Meet និង Long Road ជាមួយគ្នាផងដែរ។

Video Thumbnail 10 (1)

Game Gumball 3000: World Tour គឺជាហ្គេមប្រណាំងរថយន្តផ្លូវការសម្រាប់ទូរស័ព្ទដៃ (Mobile Game) ដែលត្រូវបានបង្កើតឡើងដើម្បីអបអរខួបលើកទី ២៥ នៃព្រឹត្តិការណ៍ Gumball 3000 Rally ដ៏ល្បីល្បាញលើពិភពលោក។ ហ្គេមមួយនេះបានយកផ្លូវប្រណាំងរបស់ Gumball 3000 Rally ខួបលើកទី ២៥ (ឆ្នាំ ២០២៤) ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍។ អ្នកលេងនឹងបើកបរឆ្លងកាត់ទីក្រុង និងទីតាំងល្បីៗនៅអាស៊ីអាគ្នេយ៍ រួមមាន៖ វៀតណាម (Saigon/Hanoi), កម្ពុជា (ភ្នំពេញ, សៀមរាប - ដែលមានរួមទាំងរូបភាពប្រាសាទអង្គរវត្ត), ថៃ, ម៉ាឡេស៊ី និងបញ្ចប់នៅ សិង្ហបុរី។

2868x1320 7 (1)

វេទិកាមួយនេះវាជាហ្គេមសម្រាប់ទូរស័ព្ទដៃ (Mobile Game) ហើយអាចទាញយកបាននៅលើ Google Play Store (សម្រាប់ Android) និង Apple App Store (សម្រាប់ iOS/iPhone/iPad)។ ហ្គេមនេះមានការអាប់ដេតជាប្រចាំ ដែលភ្ជាប់ទៅនឹងព្រឹត្តិការណ៍ពិតរបស់ Gumball 3000 Rally

G B3000 Hero 07 Wide Pass1 With UI

គូសបញ្ជាក់ផងដែរថា Gumball 3000: World Tour គឺជាឱកាសមួយសម្រាប់អ្នកចូលចិត្តរថយន្ត និងអ្នកលេងហ្គេមប្រណាំង ដើម្បីទទួលបានបទពិសោធន៍នៃដំណើរផ្សងព្រេងដ៏រំភើបរបស់ Gumball 3000 Rally នៅលើទូរស័ព្ទដៃ ដោយមានការរាប់បញ្ចូលទាំងទីតាំងល្បីៗមួយចំនួននៅក្នុងប្រទេសកម្ពុជាផងដែរ។

01af4bd71ed0cedce3a8030ff1f4b40e26c4f3fd3fc64a865742825fa1528688 600

Jpg (1)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia