ចង់ធ្វើការលើកុំព្យទ័រលឿនមកដឹងមុខងារអក្សរកាត់ទាំងនេះ លែងបារម្មណ៍រឿងធ្វើការយឺត
Makara Rin
JANUARY 18 2022
គន្លឹះល្អៗ
711 views
1 min read

សម្រាប់អ្នកដែលធ្វើការងារលើកុំព្យូទ័រច្រើន ពិតណាស់គឺតែងតែចង់ធ្វើវាឱ្យលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែទន្ទឹមនឹងនោះផងដែរប្រសិនបើយើងមិនទាន់ស្គាល់ពាក្យកាត់ឬហៅថា Shortcut នោះវាមិនអាចជួយឱ្យយើងធ្វើការបានលឿនដូចដែលយើងប្រើពាក្យកាត់មកជំនួសនោះទេ។

ដោយមើលឃើញនូវបញ្ហាទាំងនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងក៏ដូចជាស្គាល់ពីអក្សរកាត់មួយចំនួននៅលើ Window សម្រាប់ប្រើប្រាស់លើការងារប្រចាំថ្ងៃដើម្បីឱ្យលឿនជាងមុនពោលគឺមិនស៊ីពេលក្នុងការប្រើម៉ៅស៍។

អក្សរកាត់ដែលអ្នកតែងតែប្រើប្រាស់ទូទៅ

  • Ctrl+Z: ត្រលប់ក្រោយ
  • Ctrl+W: បិទ Tab ផ្សេងៗនៅលើ Web Browser ដូចជា Chrome, FireFox….
  • Ctrl+A: សម្រាប់រើសយកឯកសារឬFileផ្សេងៗម្តងទាំងអស់
  • Alt+Tab: ផ្លាស់ប្តូរពីកម្មវិធីមួយទៅកម្មវិធីមួយទៀតដែលយើងកំពុងដំណើរការ
  • Alt+F4: បិទកម្មវិធីភ្លាប់ពេលដែលយើងកំពុងបើក

How to Tune Up Your Windows 10 PC for Free | PCMag

  • F12: សម្រាប់ប្តូរឈ្មោះ(Rename)ឯកសារបានលឿន
  • F5: សម្រាប់​ Refresh Computer ដោយមិនចាំបាច់ឃ្លីកម៉ៅស៍ស្តាំរួចចុច Refresh ទេ
  • Win+L: សម្រាប់ចាក់សោរកុំព្យូទ័ររបស់អ្នក
  • Win+PrtScn: សម្រាប់ថតអេក្រង់កុំព្យទ័រ
  • Win+Ctrl+D: សម្រាប់បង្កើត Window ថ្មីមួយទៀត

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia