របាយការណ៍៖ ក្មេងៗស្រករក្រោយ ស្រឡាញ់ iPhone ជាជាងទូរស័ព្ទដើរដោយ Android
Sakada Techie
APRIL 17 2024
អេឡិចត្រូនិក
119 views
1 min read

ក្រុមហ៊ុនវិនិយោគ Piper Sandler បានបញ្ចេញរបាយការណ៍គួរឱ្យភ្ញាក់ផ្អើលមួយកាលពីដើមខែមេសាឆ្នាំ ២០២៤ កន្លងទៅនេះ ដើម្បីសិក្សារស្វែងយល់ពីចំណង់ចំណូលចិត្តរបស់មនុស្សជំនាន់ក្រោយ ដោយរកឃើញថាមនុស្សវ័យជំទង់ ៨៦% ដែលគេបានប្រជាមតិ ជ្រើសរើសយក iPhone ជាជាងស្មាតហ្វូន Android។

មែនទែនស្ថិតិនេះមិនមែនជារឿងថ្មីនោះទេ ដោយកន្លងមកកាលពីខែតុលា ឆ្នាំ​២០២៣ គេធ្លាប់ធ្វើការស្ទង់មតិដដែលដោយក្នុងនោះមានក្មេងជំទង់ ៨៨% ស្រឡាញ់ចូលចិត្ត និង ចង់បាន iPhone ក្នុងការប្រើប្រាស់ ជាជាងស្មាតហ្វូន Android។

ជាងនេះទៅទៀត របាយការណ៍ដដែលក្នុងចំណោមម្ចាស់ iPhone ដែលជាមនុស្សវ័យជំទង់នោះមាន ៣៤% ហើយដែលប្រើប្រាស់ផលិតផល Apple Watch តែសម្រាប់សេវាកម្មដទៃទៀតរបស់ Apple ដូចជា Apple Music និង Apple TV+ មិនសូវជាពេញនិយមនោះទេ ក្នុងចំណោមមនុស្សវ័យជំទង់។

គូសបញ្ជាក់ផងដែរថារបាយការណ៍ធ្វើឡើង ដោយស្ទង់មតិចំណោះក្មេងជំទង់នៅសហរដ្ឋអាមេរិក។

របាយការពេញ៖ Taking Stock With Teens | Piper Sandler

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia