រដូវវស្សាបានចូលមកដល់ ធ្វើឱ្យតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា រងនូវទឹកភ្លៀងធ្លាក់ស្ទើរតែរៀងរាល់ថ្ងៃ ជាពិសេសអំឡុងពេលមនុស្សចាប់ផ្ដើមចុះពីធ្វើការ(ពេលល្ងាច)។ អ្វីដែលយើងអាចការពារបានគឺទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចជាកុំព្យូទ័រ ទូរស័ព្ទ ឯកសារ និងរបស់របរជាច្រើនទៀត។ ចុះបើយើងធ្វេសប្រហែស ធ្វើឱ្យទូរស័ព្ទធ្លាក់ចូលទឹក តើគួរជួយសង្គ្រោះបឋមបែបណា?
ថ្ងៃនេះចាបខៀវនឹងពាំនាំវេបសាយមួយ ដែលយើងអាចចូលទៅបើកសំឡេងពិសេស ឱ្យជួយបណ្ដេញជាតិទឹកចេញពីទូរស័ព្ទរបស់យើងបានខ្លះ ជៀសវាងទឹកជ្រាបចូលក្នុង Speaker របស់ទូរស័ព្ទបណ្ដាលឱ្យឆ្លងចូល ខូចដល់កន្លែងផ្សេងទៀត។ វេបសាយ fixmyspeakers គឺជាកន្លែងដែលយើងអាចចូលទៅបើកសំឡេងរោទិ៍ក្នុង Speaker ទូរស័ព្ទ កុំឱ្យទឹកជ្រាបចូលទៅក្នុងទូរស័ព្ទខ្លាំងពេកបាន។
នេះគឺជាវិធីសង្គ្រោះទូរស័ព្ទដំបូង បើទូរស័ព្ទរបស់យើងចូលទឹក ក្នុងករណីត្រូវទឹកភ្លៀង ចុះជ្រុះចូលទឹកដោយមិនដឹងខ្លួន។ គូសបញ្ជាក់ផងដែរថា សំឡេងដេញជាតិទឹកចេញពី Speaker ទូរស័ព្ទនេះ យើងក៏អាចទៅរកបាននៅតាម YouTube ដោយគ្រាន់តែវាយពាក្យថា sound water out of phone វានឹងបង្ហាញប្រភេទសំឡេងជាច្រើន ដែលយើងអាចប្រើបានពេលមានអាសន្ន។
អត្ថបទដោយ៖ ផែន ផាន់ណា