ក្រោយក្រុមហ៊ុនសេវាទូរស័ព្ទចល័តធំៗនៅកម្ពុជាទាំងអស់ បានយល់ព្រមពីការផ្ដាស់ប្ដូរកញ្ចប់គម្រោងរបស់ខ្លួន ប្រជាពលរដ្ឋមួយចំនួន ដែលប្រើប្រាស់សេវាទូរស័ព្ទរបស់ក្រុមហ៊ុនបម្រើសេវាទូរស័ព្ទចល័តនៅកម្ពុជាជាច្រើននាក់ នៅមិនទាន់បានដឹងពីគម្រោងប្ដូរលុយថ្មី តាមក្រុមហ៊ុននីមួយៗដូចជា Cellcard, Metfone, និង Smart នោះទេ។
ដើម្បីព័ត៌មានបន្ថែម យើងសូមបង្ហាញជូន ឱ្យជ្រាបកាន់តែច្បាស់ អំពីរបៀបប្ដូរលុយ លើកញ្ចប់គម្រោងថ្មី របស់ក្រុមហ៊ុនធំៗ៣ខាងលើ៖
១. Metfone : គម្រោង ដាតាអស្ចារ្យ ស្តង់ដា៖ ត្រឹមតែ 1 ដុល្លារ លោកអ្នកនឹងទទួលបានទិន្នន័យ 5GB + 500 នាទីតេក្នុងប្រព័ន្ធ + 500 សារផ្ញើក្នុងប្រព័ន្ធ សុពលភាព 1 សប្តាហ៍។ ដើម្បីភ្ជាប់សូមចុច *1535*1#។ និង *1535*2# (សម្រាប់តាដាអស្ចារ្យ បណ្ដាញសង្គម) និង *1535*3# (សម្រាប់តាដាអស្ចារ្យ (កម្សាន្ត និងហ្គេម)។
២. Smart : ភ្ជាប់គម្រោង Smart ល្អ! កម្សាន្ត ត្រឹមតែ 1.5 ដុល្លារ ក្នុងមួយសប្តាហ៍ លោកអ្នកនឹងទទួលបានអ៊ីនធឺណិតសរុប 10GB ដែល 5GB សម្រាប់ប្រើទូទៅ និង 5GB សម្រាប់ប្រើលើកម្មវិធី ដូចជា YouTube, TikTok, Netflix, Apple Music, Spotify និង ស្តាប់ Pleng ជាមួយការតេក្នុងប្រព័ន្ធ 500នាទី និង ផ្ញើរ 500 សារ។ ភ្ជាប់ដោយចុច *1707*2# ឬ ចូលទៅក្នុង ស្មាតណាស់អេប។
៣. Cellcard : លោកអ្នកអាចភ្ជាប់គម្រោង Time to rise នឹងទទួលបានការស្ដាប់តន្ត្រីនៅលើSpotify ដោយឥតកំណត់, ទិន្នន័យអ៊ីនធឺណេត ៥GB,នាទីសម្រាប់ការហៅចេញក្នុងប្រព័ន្ធ ៥០០ នាទី, ៥០០ សារ ជាមួយសុពលភាព ៧ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1788*1# ។