ភ្នំពេញ) ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤៖ ពីមួយរដូវកាលទៅមួយរដូវកាល ក្រុមហ៊ុនសាមសុង តែងតែនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យស្មានមិនដល់ និងសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល ហើយលើកនេះ គឺរឹតតែអេមជាមួយនឹងស្មានហ្វូនស៊េរីថ្មី Galaxy A15 5G ដែលល្អទាំងគុណភាព…ល្អទាំងតម្លៃ។
កាន់តែពិសេសថែមទៀត អតិថិជនគ្រាន់តែធ្វើការដាក់ Pre-Order នៅតាមបណ្តាលហាងចែកចាយផលិតផល សាមសុង ចាប់ពីថ្ងៃទី 02 ដល់ថ្ងៃទី 15 មករា 2024 នឹងទទួលបានការថែមជូននូវ Bluetooth Speaker មួយដ៏ស្រស់ស្អាត!
ហើយទាំងនេះ គឺជាលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុតរបស់ស្មានហ្វូន Galaxy A15 5G៖
*Galaxy A15 5G
- អេក្រង់ធំច្បាស់៖ 6.5 អ៊ីញ, FHD+ 90Hz Refresh Rate កម្រិតរូបភាពច្បាស់…ត្រជាក់ភ្នែក
- ការពារដោយកញ្ចក់៖ Super AMOLED ពន្លឺច្បាស់រហូតដល់ 800nits (HBM*)
- បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP (Main Camera), 5MP Ultra-Wide, 2MP Macro និង កាមេរ៉ាមុខទំហំ 13MP Wide
- ដំណើរការលឿន ៖ ដោយបន្ទះឈីប Mediatek Helio G99 (6nm) និងមាន CPU Octa Core 2.2GHz អាចទស្សនាវីដេអូបានម៉ាឆ្ងាញ់
- ទំហំផ្ទុក៖ RAM 8GB + RAM Plus 8GB និង ROM 128GB និងអាចបន្ថែម Micro SD រហូតដល់ទៅ 1TB ទៀតផង
- កម្លាំងថាមពលថ្មធំ៖ 5,000mAh ប្រើប្រាស់បានកាន់តែយូរ និងសាកថ្មលឿន 25W
អ្វីដែលគួរឱ្យទាក់ទាញជាងនេះ Galaxy A15 5G ក៏មានប្រព័ន្ធការពារជាមួយកម្មវិធីទប់ស្កាត់ដោយស្វ័យប្រវតិ្ត (ការពារកម្មវិធី និងទិន្នន័យ) ការទុកឯកសារ និងផ្ទាំងគ្រប់គ្រងភាពឯកជនយ៉ាងមានសុវត្ថិភាព។
មោះ! ចាំកាលទៀត! ដាក់ Pre-Order ឱ្យទាន់ណា! ព្រោះស្មានហ្វូនស៊េរីថ្មី Galaxy A15 5G នេះ ល្បីថាមានរាងស្អាត…គុណភាពញាក់…ព្រមទាំងមានការថែមជូនកាដូដ៏ពិសេសទៀតផង!
បញ្ជាក់៖ ទូរស័ព្ទនឹងទទួលបានចាប់ពីថ្ងៃទី 16 មករា ឆ្នាំ2024 សម្រាប់ទីតាំងអាស្រ័យទៅតាមហាងដែលលោកអ្នកបានដាក់កម៉្មង់។
សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!