Mercedes-Benz សុំចាញ់​ !​ ឡានអគ្គិសនី​ Nezha S របស់យីហោចិន អាចចល័តខ្លួនបាន 1100km សាកតែម្តងទេ
Pheakdey Prem
APRIL 25 2022
យានយន្ត
417 views
3 mins read

កាលពី​ថ្មីៗនេះ​ ក្រុមហ៊ុន​ Mercedes-Benz ទើបតែរក​ឃើ​ញនូវរថយន្ត​អគ្គិសនី Vision  EQXX ដែលអាចរត់ឆ្លង​កាត់ដល់ទាល់ ៣ ប្រទេស​បាន​ ដោយ​ការសាកថ្ម​តែម្តងជិះបានចម្ងាយជាង 1000km តែពេល​នេះ​យីហោចិន​ ដែលទើបតែមកថ្មី​ ក៏បានរកឃើញ​នូវ​រថយន្ត​អគ្គិសនីស្រដៀង​គ្នា​នេះដែរ​ តែអាចរត់​បានចម្ងាយឆ្ងាយជាង​​ទៅទៀត ។​

ថ្ងៃនេះ​ Techonology Cambodia នឹង​ពំនាំ​នូវ​ចំណី​ចក្ខុរបស់លោក​អ្នក​ មក​មើល​នូវ​រថយន្តប្រណិត របស់ចិន​ដែល​ទើបតែ​បង្ហាញ​ខ្លួនថ្មី ​នៅលើបណ្ដាញអ៊ីធឺណែតនាឥឡូវនេះ​​ ។​

​ហើយ​នេះ​គឹ​ជា Nezha S ដែលជារថយន្តអគ្គិសនីសុទ្ធ ចេញពី​ស្នាដៃ​របស់​ប្រជាជន​ចិ​​ន ដែលគ្រោង​នឹ​ង​ដាក់តាំងបង្ហាញ​ដំបូងគេនៅ Beijing Auto Show ប៉ុន្តែ​ជាអកុសលដោយសារ​តែ​មានជំងឺរាតត្បាត កូវិដ ១៩ ទើបតំបន់មួយចំនួនត្រូវបាន​បិទ​ខ្ទប់​ ហើយ​រថយន្ត​មួយនេះ ត្រូវខកខាត​ក្នុងការដាក់បង្ហាញ​ ទើប​បាន​ជាមក​បង្ហោះនៅលើប្រព័ន្ធ​អ៊ីនធឺណែតវិញ​ម្តង ។

តួយ៉ាង​​ ចំពោះ​ម៉ាកយីហោថ្មី Nezha ឬ​ Neta ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ ២០១៨ ដោយក្រុមហ៊ុន​​ Hozon Auto  ហើយ​ក្រុមហ៊ុន​មួយនេះ​បាន​សម្រេចផលិត​រថយន្តជាប្រភេទ SUV  ២ម៉ូដែលមកហើយ​ គឺ U និង​ V ចំណែកម៉ូដែល S ជាប្រភេទ ​ Sedan ដែលទើបផលិតរួចហើយចុងក្រោយគេ ។​

Battery life is further upgraded, Nezha Auto will launch Nezha U Pro |  DayDayNews

Pure electric SUV Nezha V starts at 72,900 and has a battery life of 610KM  - iNEWS

​បើ​និយាយ​ពី​​​​វិមាត្រឬ​កម្ពស់កំពរជើង​ក្រោម​របស់​រថយន្ត​ប្រភេទ Sedan នេះមានប្រវែង​ 4800mm ទទឹង 2000mm និង កម្ពស់  1400mm ជាមួយគម្លាតពីកង់មុខមកកង់ក្រោយ( Whellbase ) មានប្រវែង 2900mm ជើងទម្រប៉ុណ្ណេះ​មានលក្ខណ:ធំជាង Tesla Model 3 បន្តិច​ និងមានភាពប្រហាក់ប្រហែលជាមួយគូប្រជែងក្នុងស្រុក រួមមាន​ BMW I3 , Nio ET5 , BYD Seal និង​ Xpeng X7 ទៀតផង ។​

​​ចំពោះផ្នែកខាងក្នុង​ ត្រូវបានគេរចនា​ឡើងរំលេច​ចេញជាអេក្រង់ infotainment បញ្ឈរដ៏ធំ​ បង្ហាញភាពទាន់សម័យ​ប្រណិតភាព​ រួម​ផ្សំជាមួយនឹងអេក្រង់​តូច​មួយទៀតនៅចំពីខាងមុ​ខសម្រាប់​អ្នក​ធ្វើដំណើរ​ជាមួយចុចលេង​ជៀសវាង​រំខានដល់អ្នកបើកបរ ។​ លើស​ពីនេះ​គេបានញ៉ាត់បន្ថែម​នូវផ្ទាំង​អេក្រង់​តូចមួយសម្រាប់ផ្តល់ព័ត៌មានបានរហ័សនៅកញ្ចាក់ខាងមុខទៀតផង ។​

​​ដើម្បី​ធ្វើឲ្យរថយន្ត​អគ្គិសនី Nezha S នេះអាចរត់​ចម្ងាយ​បានឆ្ងាយ​​ គឺ​ដោយសារតែ មានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព​ថ្មរបស់ HozonEPT 4.0 ដែលត្រូវជួយជម្រុមជ្រែងផ្តល់នូវបច្ចេកវិទ្យាពី សំណាក់ ក្រុមហ៊ុនទូរស័ព្ទ Huawei  និង​ម៉ូទ័រអេឡិចត្រិចដែលមាន​ប្រសិទ្ធភាព 92% ឯណោះ​ ​។​ មួយវិញទៀត​​ ក្រុមហ៊ុន Nezha មិនទាន់ប្រកាសពីលក្ខណ:សម្បត្តិ​ ឲ្យល្អិតអន់នៅឡើយទេ ក៏ប៉ុ​ន្តែ​ពួកគេសង្ឃឹមថាវាអាចរត់ចម្ងាយបាន 710 Km  សម្រាប់​ប្រភេទធម្មតា និង​​ 1100km សម្រាប់​​ម៉ូដែលខ្ពស់​ ។​​ ​

​គូសបញ្ជាក់ផងដែរ​ថា​ សម្រាប់​តម្លៃ​របស់​ Nezha S មិនទាន់មាន​ទិន្នន័យច្បាស់លាស់​នោះ​ទ  ប៉ុន្តែបងប្អូន​អាចតាម​ដាន​ការអាប់ដេតព័ត៌មាន​នៅ លើគេហទំព័រផ្លូវការ Hozon បាន ។

ប្រ​ភព ៖ CarScoops

អត្ថបទដោយ៖ ព្រឹម ភក្ដី​ (Fb : Pheakdey Prem , Telegram : 0102720222 )

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia