អស្ចារ្យមែន ! ក្រុមហ៊ុន Mercedes-Benz បង្ហាញឡាន EV ទើបតែស្រាវជ្រាវមកថ្មី សាកថ្មម្តងជិះបាន 1000 km
Pheakdey Prem
APRIL 20 2022
យានយន្ត
231 views
3 mins read

ក្រុមហ៊ុន​ Mercedes-Benz បាន​ប្រកាស​ថា ខ្លួន​ទើបតែផលិត​រថយន្ត​អគ្គិសនី Vision EQXX បានសម្រេចយ៉ាងជោគជ័យ ហើយក៏បានធ្វើតេស្តចម្ងា​យ ក៏បាន​ឃើញ​ថា​រថយន្ត​អគ្គិសនី​នេះអាចរត់បានជាង ១០០០ គីឡូម៉ែត្រ ឬ ៦២១ ម៉ាយ ឯណោះ​ ដោយការសាកថ្មតែមួយលើ​ក ។

Mercedes-Benz VISION EQXX electric concept car sets record, travelling over  1,000 km on one battery charge - NotebookCheck.net News

បើ​យោងតាម​ប្រភព​របស់ គេហទំព័រ THE VERGE បានឲ្យដឹងថា​ ក្រុមហ៊ុន Mercedes-Benz ទទួលបានជោគេជ័យជាខ្លាំង​លើគម្រោងស្រាវជា្រវរថយន្តអគ្គិសនី Vision  EQXX ដែលមាន​សមត្ថ​ភាពលើស​រថយន្ត​ទូទៅ​ រត់ចម្ងាយបានតែចន្លោះ ២៥០ - ៣០០ ម៉ាយតែប៉ុណ្ណោះ ។

Mercedes Vision EQXX concept crosses the 1,000 km threshold too - ArenaEV  news

ម្យ៉ាងវិញ​ទៀត​ ក្នុង​ការធ្វើ​តេស្តសាកល្បង​លើកដំបូងរបស់ Vision  EQXX  ខាងក្រុមហ៊ុន​ Mercedes-Benz បាន​ឆ្លើយតប​មកកាន់ប្រភពខាង​លើថា «ខ្លួនបាន​យក​រថយន្ត​មួយនេះ​មករត់លើផ្លូវរាប​ធម្មតា​ដោយ កំណត់ល្បឿនខ្ទង់ 54 mph ហើយបាន​ដាក់គោលដៅ​រត់​ចម្ងាយ ចាប់ផ្តើមចេញ​ពីប្រទេសអាឡឺម៉ង់ បន្ទាប់មកបន្តមកកាន់ប្រទេសស្វីស និង​អ៊ីតាលី​ ហើយ​នៅទី​បញ្ចប់​នៃបេសកម្ម​របស់  Vision EQXX គឺត្រង់ កំពង់ផែ Classis ក្បែរទី​ក្រុង Marseille នៅឯភាគខាងត្បូងប្រទេសបារាំង » ។

Mercedes-Benz unveils sporty, ultra-long-range Vision EQXX electric concept  car - The Verge

សរុបមក​រថយន្ត​របស់​ Mercedes-Benz មួយនេះ​ គឺរត់ឆ្លង​កាត់ប្រទេស​ចំនួន ៣  ដោយជួបនូវសីតុណ្ហភាពប្រែប្រួលទៅតាម​ប្រទេសនីមួយៗ ទៀត​ផង​ ក៏ប៉ុន្តែ​ Vision EQXX នេះ​តែរក្សាកេរ្តិ៍ឈ្មោះឲ្យ Mercedes-Benz ដដែល ។

ចំណុចគួរឲ្យ​ចាប់អារម្មណ៍មួយគឺ  ពេលរថយន្ត​នេះ​មកចំកន្លែងគោល​ដៅ​ គេបាន​ពិនិត្រឃើញ​ថា ថាមពល​អាគុយបាននៅសល់ ១៥ ភាគរយ  ដែលធ្វើឲ្យរថយន្ត​នេះ​អាចបន្តដំណើរបាន ១៤០ គីឡូម៉ែត្រ​ថែមទៀត​  ​ដោយការ​ប្រើបា្រស់​ថាម​ពលម៉ូទ័រជាមធ្យមមានកម្រិតទាបបំផុត គឺ ​ 8.7 kwh ក្នុង​ 100km ។

Mercedes Vision EQXX with the 50% smaller volume battery than EQS

តួយ៉ាងការ​ស្រាវជ្រាវ​លើរថយន្ត​អគ្គិសនី​របស់​ Mercedes-Benz លើក​នេះគឺ​ត្រូវចាយ​លុយ​មិន​តិចជាង​លានដុល្លារ​ទេ ក្នុងការ​​ស្វែងរកបច្ចេកវិទ្យាអ្វី​ដែលថ្មី​ និងខ្លាំងលើសគេ​ ធ្វើ​យ៉ាង​ណា​ពេល​រថយន្តនេះ​បានទៅដល់ដៃអតិថិជនហើយ គឺ​​គ្រាន់ឡើងពាក្យថា ខកចិត្ត ។​ មួយវិញទៀត​ សម្រាប់​ Vision EQXX របស់ ក្រុមហ៊ុន​លំដាប់អភិជន  Mercedes-Benz ក៏ទំនង​អាចនឹង​មានការប្រកួតប្រជែង​ជាមួយរថយន្ត​ប្រណិតៗរបស់​ក្រុមហ៊ុនផ្សេងទៀត​ រួមមាន​Porsche Taycan , Audi E-tron GT និង​រថយន្ត​ស្ព័រ Tesla ដែ​ល​មានកេរ្តិ៍ឈ្មោះ​ល្បីជាងគេ​ គឺ Tesla Roadster ។

Mercedes Vision EQXX: the CAR lowdown | CAR Magazine

​គូសបញ្ជាក់ផងដែរ​ថា​ ចំពោះ​កម្លាំងខាងក្នុង​​ និង​ តម្លៃ ក្រុមហ៊ុន​ធំរបស់អាឡឺម៉ង់​មួយនេះ​មិន​ទាន់បានបង្ហើបនៅឡើយទេ ពោលគឺ​ខ្លឹមសារ​ដែលបាន​រៀបរាប់ខាងលើនេះ​គ្រាន់តែជាការធ្វើតេស្តថាមពល​អាគុយ និងសិក្សាបន្ថែម​លើ​បញ្ហាគ្រឿងក្នុងរបស់ Vision EQXX តែប៉ុណ្ណោះ​ ។

Mercedes VISION EQXX - INTERIOR - YouTube

ជាចុងក្រោយ បន្ទាប់​ពី​​បាន​អានអត្ថបទ​នេះ​ហើយ លោក​អ្នកយល់បែបណាដែរចំពោះរថយន្ត​មួយនេះ​  ហើយលោកអ្នកក៏អាចស្មានតម្លៃ​របស់ Vision EQXX មួយនេះ​លេង​ៗបាន​ ក្រោយពេល​ Mercedes-Benz ប្រកាសទិន្នន័យជាផ្លូវការ​ ។ ប្រសិន​ជា​ព័ត៌មាន​បន្ថែម​ទៀត​ ពួកយើង ​ចាបខៀវ នឹងបន្ត​បកស្រាយសម្រាយអត្ថបទ​នេះ​ឲ្យកាន់តែជាក់ច្បាស់ថែមទៀត ៕

អត្ថបទដោយ៖ ព្រឹម ភក្ដី​ (Fb : Pheakdey Prem , Telegram : 0102720222 )

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia