ធ្លាប់ជា Browser ល្បី? ឥឡូវ Microsoft សម្រេចឱ្យ Internet Explorer ចូលនិវត្តហើយ ក្នុងអាយុ27ឆ្នាំ
Makara Rin
JUNE 15 2022
ឌីជីថល
166 views
2 mins read

Internet Explorer គឺជា Browser មួយសម្រាប់ឱ្យអ្នកប្រើប្រាស់អាចធ្វើការស្វែងរកក៏ដូចជាស្រាវជ្រាវអ្វីផ្សេងៗនៅលើអិនធឺណេត​ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1995 មកម្លេះដោយក្រុមហ៊ុន Microsoft ហើយថ្ងៃទី 15 ខែ មិថុនា នេះគឺជាថ្ងៃដែល Microsoft បានធ្វើការផ្អាកដំណើរការ Internet Explorer ដោយជំនួសវិញនូវ Microsoft Edge វិញម្តង។

ចំពោះការបិទនេះ Microsoft បានធ្វើការប្រកាសតាំងពីខែមុនមកម្លេះ​ ថានៅថ្ងៃទី15 ខែ មិថុនា Internet Explorer នឹងត្រូវបិទ ហើយចំពោះអ្នកប្រើប្រាស់​ទាំងអស់នឹងបញ្ជូនទៅកាន់ Microsoft Edge វិញ ដែល Browser មួយត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ2015។

IE retirement is coming 🔜, but the future of IE is in Microsoft Edge with Internet Explorer mode. Learn more here ⬇️https://t.co/B5CJCZ2rzB

— Microsoft Edge Dev (@MSEdgeDev) June 14, 2022

យ៉ាងណាមិញចំពោះការដាក់ឱ្យប្រើប្រាស់​ Microsoft Edge ជំនួស​ Internet Explorer នេះគឺដោយសារវាមានសុវត្ថិភាព ដំណើរការលឿន និងងាយស្រួលប្រើ​ផ្ទុយទៅវិញបើទោះបីជា​ Microsoft បិទ IE ក៏ដោយក៏មិនសូវមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ដែរ ព្រោះបើយោងតាមទិន្នន័យដែលបង្ហាញដោយ Statcounter បានបង្ហាញថា​ ចំនួនអ្នកប្រើប្រាស់​ Chrome នៅលើលោកមាន 67%, ក្រោម 10%ប្រើ Safari, 9% Edge, 8% FireFox និង Opera ។

Capture

ដូច្នេះចាប់ពីស្អែកនេះតទៅ Internet Explorer លែងមានវត្តមានតទៅទៀតដោយជំនួនមកវិញនូវ Microsoft វិញម្តង។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia