Add ទៅគេយូរហើយគេអត់ Confirm សោះ តោះមកដឹងរបៀបចូលមើលអ្នកណាខ្លះយើងធ្លាប់ Add ទៅ
Makara Rin
MARCH 22 2022
គន្លឹះល្អៗ
907 views
1 min read

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកប្រាកដជាជួបមកហើយនូវបញ្ហាមួយនេះ ដោយពេលខ្លះយើង Add ទៅគេហើយតែគេ​មិនបាន Confirm យើងវិញ ដោយឡែកថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាចូលទៅឆែកមើលថាមានមនុស្សប៉ុន្មាននាក់ដែលយើងខំ Add ទៅហើយមិនទទួលយើងទៀត។

ខាងក្រោមនេះគឺជាវិធីសាស្រ្តសាមញ្ញៗដើម្បីចូលទៅឆែកមើលទាំងក្នុងកុំព្យូទ័រនិងទូរស័ព្ទ៖

សម្រាប់កុំព្យូទ័រ

  • ចូលទៅកាន់គណនីរបស់អ្នក
  • រួចចុចលើមុខងារ​ Friend
  • បន្ទាប់មកចុចលើពាក្យ Friend Request
  • នោះអ្នកនឹងឃើញអក្សរព័ណ៌ខៀវខាងក្រោមថា View Sent Requests
  • ចុចលើពាក្យនោះអ្នកនឹងឃើញមុខទាំងអស់ថាអ្នកណាខ្លះមិនបាន Confirm អ្នក

3

សម្រាប់ទូរស័ព្ទ

  • ចូលទៅកាន់គណនីរបស់អ្នក
  • រួចចុចលើមុខងារ Friend ដូចគ្នា
  • ហើយចុចលើពាក្យថា See All
  • នោះអ្នកនឹងឃើញសញ្ញាត្រេបីខាងស្តាំលើគេ
  • បន្ទាប់មកវានឹងលោតពាក្យ View Sent Request នៅខាងក្រោម
  • ចុចលើពាក្យនោះអ្នកនឹងឃើញមុខទាំងអស់ហើយ

4

5

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia