ដែលចាប់អារម្មណ៍ទេ នៅលើ Facebook បច្ចុប្បន្នមានមុខងារមួយដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចធ្វើការផ្ញើសារដោយមានភាពសម្ងាត់បំផុតពោលគឺពេលដែលយើងផ្ញើទៅកាន់នរណាម្នាក់វានឹងបំបាត់ដានសារនោះចោលតែម្តង អាស្រ័យលើយើងអ្នកកំណត់ពេលវេលា។
លើសពីនេះទៅទៀតកាលពីចុងខែមករាកន្លងទៅមេធំហ្វេសប៊ុក Mark Zuckerberg ក៏បានប្រកាសបង្ហាញពីមុខងារមួយនៅក្នុង Secret Conversation គឺយើងអាចដឹងថាដៃគូដែលកំពុងឈែតជាមួយគ្នា Screenshot សាររបស់យើងទៀតផង។
ដូច្នេះថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបផ្ញើសារសម្ងាត់បំបាត់ដានក្នុង Messenger ៖
- ចូលទៅកាន់ Messenger
- ជ្រើសរើសឈែតនរណាម្នាក់
- បន្ទាប់មកទៀតចុចទៅលើឈ្មោះអ្នកនោះរួចយកពាក្យថា Go to Secret Conversation
- ហើយផ្ញើសារណាមួយដែលអ្នកចង់ផ្ញើ
- បន្ទាប់មកជ្រើសរើសពេលដើម្បីឱ្យសារនោះបាត់ដោយខ្លួនឯង
- អ្នកអាចរើសបានចាប់ពី1វិនាទីរហូតដល់1ថ្ងៃ(មានន័យថា ប្រសិនបើដល់នាទីដែលយើងកំណត់ នោះសារដែលយើងផ្ញើនឹងបាត់ដានដោយស្វ័យប្រវត្តិ)
គូសបញ្ជាក់ផងដែរថា មុខងារមួយនេះគឺដំណើរការតែនៅលើទូរស័ព្ទតែប៉ុណ្ណោះសម្រាប់កុំព្យូទ័រគឺមិនអាចដំណើរការបានទេ។យ៉ាងណាមិញ យើងអាចផ្ញើបានដូចជាប្រភេទសារជា អក្សរ រូបភាព ស្ទីកគ័រ វីដេអូ ផ្ញើរសម្លេងជាដើម។
អត្ថបទដោយ៖ រិន មករា