ឆ្លាតមែន! គ្រាន់តែបុគ្គលិកចូលធ្វើការភ្លាម Google ប្រគុំតន្រ្ដីឲ្យភ្លែត ខណៈមានបុគ្គលិកជាង32% គិតចង់ឈប់ធ្វើការ
Raty Oun
MAY 1 2022
អាជីវកម្ម 4.0
188 views
1 min read

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានអញ្ជើញតារាល្បីៗជាច្រើននាក់មកជប់លៀងអបអរក្នុងឱកាសដែលបុគ្គលិករបស់ខ្លួនត្រឡប់ចូលធ្វើការនៅក្នុងការិយាល័យ ដូចដើមវិញ ខណៈដែលមានបុគ្គលិកប្រមាណ 32% ផ្សេងទៀតកំពុងមានគម្រោងថានឹងលាឈប់ពី Google។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC

ប្រភពដដែលបានបន្តថា ការប្រារព្ធពិធីជប់លៀងនេះឡើង Google មានគោលបំណងធំចង់ទាក់ចិត្តឲ្យបុគ្គលិក ចូលចិត្តកន្លែងធ្វើការដូចកាលពីពេលដំបូង ដែលមិនទាន់មានកូវីដ។ ជាមួយគ្នានះ នៅពេលដែលតន្រ្តីកំពុងតែប្រគំ ក្រុមអ្នកចម្រៀងបានស្រែកថា « អរគុណសម្រាប់ការវិលត្រឡប់មកវិញ» ពោលគឺសម្តីនោះចង់បានន័យថា អរគុណបុគ្គលិក Google ទាំងអស់ដែលបានត្រឡប់មកធ្វើការនៅការិយាល័យ វិញ។

ដោយឡែកបើយោងតាមការ ស្ទង់មតិបុគ្គលិកប្រចាំឆ្នាំរបស់ Google ដែលមានឈ្មោះថា «Googlegeist» បានបង្ហាញថា បុគ្គលិកជាច្រើនបាននាំគ្នារអ៊ូរទាំងរឿងប្រាក់ខែរបស់ខ្លួនថាគ្មានតម្លាភាព បើប្រៀបធៀបទៅនឹងបុគ្គលិកក្រុមហ៊ុនដទៃដែលកាន់ ដូចខ្លួននិងទំនួលខុសត្រូវដូចខ្លួន ប៉ុន្ដែទទួលបានប្រាក់ខែច្រើនជាង។ តំណែងបន្ថែមពីនេះទៀត បញ្ហាទី២ ដែលបុគ្គលិកជាច្រើនមិនពេញចិត្តនោះ គឺពួកគេបានលើកឡើងពីបញ្ហាសមត្ថភាព ពោលគឺការបញ្ចេញសមត្ថភាពរបស់និយោជកខ្លួនក្នុងការប្រតិបត្តិនិងដឹកនាំក្រុមហ៊ុន។

គូសបញ្ជាក់ថា ការចូលធ្វើការនៅការិយាល័យ ផ្ទាល់របស់បុគ្គលិក Google នេះមិនមែនជាការចូលធ្វើការនៅការិយាល័យ រយៈពេល ៦ថ្ងៃពេញនោះទេ ពោលគឺពួកគេធ្វើការនៅការិយាល័យ ៣ថ្ងៃ នឹងនៅផ្ទះ ៣ថ្ងៃ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia