Global EV ត្រៀមសម្ពោធ Showroom នាំម៉ូតូអគ្គិសនីថ្មី ៥ សេរ៊ី ឱ្យបើកសាកសេរី
Sakada Techie
APRIL 17 2024
PR
303 views
2 mins read

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រុមហ៊ុន គ្លូប៊ល អ៊ីវី នឹងធ្វើការបើកសម្ពោធនូវអគារតាំងបង្ហាញ Showroom របស់ខ្លួនដំបូងបង្អស់នារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

អគារតាំងបង្ហាញដ៏ទំនើបថ្មីស្រឡាងនេះមានទីតាំង នៅផ្លូវ ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងការសម្ពោធជាដំបូងនេះ នឹងមានម៉ូតូអគ្គិសនីជំនាន់ចុងក្រោយបង្អស់បង្កប់នូវបច្ចេកវិទ្យាទំនើបពីប្រទេសឥណ្ឌូនេស៊ីចំនួន ៥ម៉ូដែលមានដូចជា VP, Unity, Aero, Aero Quantum និង G-Max។

បើតាមការឱ្យដឹងពីសំណាក់តំណាងក្រុមហ៊ុន គ្លូប៊ល អ៊ីវី បានឱ្យដឹងថា ដោយសម្លឹងឃើញពីតម្រូវការនៃការប្រើប្រាស់ម៉ូតូអគ្គិសនី ស្របពេលដែលម៉ូតូជួយបរិស្ថានប្រភេទនេះកំពុងមានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាយើងផងនោះ ទើបក្រុមហ៊ុនសម្រេចនាំចូលនូវម៉ូតូអគ្គិសនីខាងលើ ដែលមានការទទួលស្គាល់ថាជាម៉ូតូអគ្គិសនីមានគុណភាពខ្ពស់ តម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបស់អិតថិជន។

ម៉ូតូអគ្គិសនីរបស់ ក្រុមហ៊ុន គ្លូប៊ល អ៊ីវី មានសមត្ថភាពអាចជិះក្នុងល្បឿនអតិបរមា ៨០គ.ម/ម៉ោង ជាមួយនឹងរយៈចម្ងាយក្នុងការសាកម្ដងជិះបានរហូតដល់ ១១០គ.ម ជាមួយនឹងគុណប្រយោជន៍ជាច្រើនដូចជា ការជួយការពារបរិស្ថាន គ្មានសម្លេងរំខាន សន្សំសំចៃថវិការប្រចាំថ្ងៃ មិនចំណាយច្រើនទៅលើការជួសជុល។

Photo 2024 04 17 17.42.35

Photo 2024 04 17 17.42.36

Photo 2024 04 17 17.42.38

Photo 2024 04 17 17.42.39

Photo 2024 04 17 17.42.40

ជាមួយគ្នានេះផងដែរ ក្នុងឱកាសនៃការសម្ពោធនេះ ក្រុមហ៊ុននៅមានការផ្ដល់ជូនយ៉ាងពិសេសនៅក្នុងថ្ងៃកម្មវិធី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ហើយលោកអ្នកក៏អាចអញ្ជើញមកបើកបរ សាកល្បង ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ។

កាន់តែពិសេស សម្រាប់អ្នកចង់ប្រកបអាជីវកម្មជាមួយនឹងយានយន្តអគ្គិសនី ក្រុមហ៊ុនក៏កំពុងស្វែងរកដៃគូរអាជីវកម្ម តំណាងចែកចាយម៉ូតូអគ្គិសនីម៉ាកដ៏ល្បីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអ្នកធ្វើការទាក់ទងមកក្រុមការងារ៖ 070 20 83 83 | 077 20 83 83

ផ្នែកជ្រើសរើសតំណាងចែកចាយ៖ 086 479 079

Facebook page: https://www.facebook.com/globalevcambodia

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia