បច្ចុប្បន្ននេះឃើញថាមានការកើនឡើងទៅលើមធ្យោបាយទូទាត់លុយតាមបែបឌីជីថលពោលគឺវាមានភាពងាយស្រួលមិនមានភាពសាំញ៉ាំក្នុងការកាន់លុយសុទ្ធដើម្បីទូទាត់ផ្ទាល់ជាមួយអ្នកលក់នាំតែយូរនោះទេ។
ម្យ៉ាងវិញទៀតសម្រាប់បងបងដែលជាអជីវករក៏ដូចជាម្ចាស់ហាងមួយចំនួនដែលមានគណនី ABA ហើយចង់បាន QR Code ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការបង់លុយ ដោយអតិថិជនគ្រាន់តែធ្វើការ Scan QR Code នោះហើយដាក់ចំនួនលុយជាការស្រេច។
ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយងាយដើម្បីទៅស្នើរសុំយក QR Code ពីធនាគារ ABA ផ្ទាល់តាមរយៈវេបសាយឬតាមហ្វេសប៊ុកផេកដោយខ្លួនឯងមិនចាំបាច់ទៅកាន់ធនាគារផ្ទាល់ទេ។
- ចូលទៅកាន់តំណភ្ជាប់នេះ ABA QR Code
រួចធ្វើតាមការណែនាំតាមដំណាក់កាលនីមួយៗដោយបំពេញព័ត៌មានទៅតាមអ្វីដែលគេដាក់ឱ្យ ដូចទៅនឹងរូបភាពដែលបានបង្ហាញខាងក្រោម រួចធ្វើការស្នើរសុំ។ មួយវិញទៀតអ្នកទាំងអស់គ្នាក៏អាចស្នើរសុំតាមរយៈ Facebook Page របស់ ABA ផ្ទាល់ក៏បានដែរ។
អត្ថបទដោយ៖ រិន មករា