ធ្វើយ៉ាងណាដើម្បីធានាអោយបានថាទិន្នន័យរបស់យើងត្រូវបានលុបដោយសុវត្ថិភាព
Hang Chhengly
FEBRUARY 24 2024
PR
99 views
2 mins read

នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2024 នៅសណ្ឋាគារ Poulo Wai Hotel and Apartment ក្នុងរាជធានីភ្នំពេញ មានការរៀបចំសិក្ខាសាលាមួយរួមគ្នារវាងក្រុមហ៊ុន FranklinOne Distribution និងក្រុមហ៊ុន Blancco Technology1.rrគួររំលឹកថាក្រុមហ៊ុន FranklinOne Distribution ត្រូវបានក្រុមហ៊ុន Blancco Technology ជ្រើសរើសធ្វើជាអ្នកចែកចាយផលិតផលរបស់ខ្លួនប្រចាំនៅកម្ពុជា។ Blancco Technology គឺជា កម្មវិធីសំរាប់ធ្វើការលុបទិន្នន័យឈានមុខគេប្រកបដោយសុវត្ថិភាព មិនបារម្ភពីការបែកធ្លាយទិន្នន័យដោយប្រការណាមួយឡើយ។Photo 2024 02 24 12 04 37

​ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ថ្លែងដោយលោកស្រី គឹម កល្យាណ នាយកប្រតិបត្តិក្រុមហ៊ុន FranklinOne លោកស្រីបានសម្តែងនូវមោទនភាពជាខ្លាំងដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានទំនុកចិត្តពីក្រុមហ៊ុន Blancco Technology1.1r Blancco Technology ផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាផ្នែកលុបទិន្នន័យជាច្រើនដល់អតិថិជនរបស់ខ្លួន រួមមាន File Eraser, Drive Eraser, Mobile Data Eraser និងកម្មវិធីជាច្រើនទៀត​ ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង ព្រមទាំងទទួលបានការគាំទ្រពីសំណាក់អតិថិជននានាជាច្រើន។7.r

បន្ទាប់មកលោកស្រី Siripan Na Jatturat ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុន Blancco Technology និងជាប្រធានផ្នែកលក់ប្រចាំតំបន់ឥណ្ឌូចិន បានថ្លែងអំណរគុណដល់ដៃគូរលក់បន្តទាំងអស់ដែលបានអញ្ជើញចូលរួម។3.3r លើសពីនោះលោកស្រីក៏បានធ្វើការបង្ហាញជូនដៃគូរលក់បន្តពាក់ព័ន្ធទៅនឹងកត្តាជាច្រើនដែលអាចបង្កហានិភ័យដល់ស្ថាប័ននីមួយៗប្រសិនបើការលុបទិន្នន័យផ្សេងៗរបស់ស្ថាប័នមិនត្រូវបានយកចិត្តទុកដាក់គ្រប់គ្រាន់ ជាពិសេសនាយុគសម័យបច្ចេកវិជ្ជាដ៏ទំនើបនេះ។2.rr

ចុងបញ្ចប់នៃកម្មវីធីក៏មានការចាប់រង្វាន់អនុស្សារីយ៍ជូនដល់ដៃគូរលក់បន្តដែលបានអញ្ជើញចូលរួម ក៏ដូចជាការរៀបចំនូវអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសារ អមដោយការជជែកផ្លាស់ប្ដូរយោបល់រវាងដៃគូរដែលអញ្ជើញចូលរួមផងដែរ។Photo 2024 02 24 12 04 55

ក្រៅពីផលិតផល Blancco Technology ក្រុមហ៊ុន FranklinOne ក៏ជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Milestone System, និង ក្រុមហ៊ុនSentinelOne ផងដែរ។Photo 2024 02 24 12 04 28 ផលិតផលទាំងនោះមានផ្ដល់ជូនអតិថិជននិងដៃគូរលក់បន្តនួវកម្មវិធី EDR/XDR, AD Security, Deception, SIEM, open-platform Video Management Software (VMS) និងកម្មវិធីផ្សេងៗទៀត។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia