ក្រុមហ៊ុនហ្គេមដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក Fortnite ដែលស្ថិតនៅក្រោមក្រុមហ៊ុន Epic Game នោះ បានធ្វើការរៃអង្គាសទឹកប្រាក់បានប្រមាណ50លាន$ តាមរយៈជំនួយមនុស្សធម៌ដើម្បីជួយដល់អ្នកដែលរងទុកដោយសារសង្រ្គាមនៅអ៊ុយក្រែននេះបើយោងតាមការចុះផ្សាយនៅលើគណនី Twitter របស់ Fortnite។
ម្យ៉ាងទៀត Fortnite បានបញ្ជាក់ថា កំឡុងថ្ងៃដំបូងក្រុមហ៊ុនមួយនេះអាចអង្គាសប្រាក់បាន 36លាន$ សម្រាប់ជំនួមនុស្សតាមរយៈធម៌អង្គការផ្សេងៗដើម្បីជួយដល់មនុស្សដែលកពុងរងទុកដោយសារសង្គ្រាមនៅ អ៊ុយក្រែន។
As of today, we’ve raised $50 million USD together in humanitarian relief funds to support people affected by the war in Ukraine.
To see more about how the funds are being distributed visit https://t.co/aexRh7ZEWQ pic.twitter.com/IETgljrXV8
ក្នុងនោះផងដែរបើតាមការបញ្ជាក់របស់ Fortnite លុយជំនួយទាំងអស់នោះគឺបានមកពីការទិញ Items ពិសេសៗផ្សេងៗនៅក្នុង Fortnite តែម្តង។ យ៉ាងណាមិញជំនួយមនុស្សធម៌ទាំងអស់នេះគឺនឹងត្រូវបែងចែកទៅតាមអង្គការផ្សេងៗដូចជា៖ Direct Relief, UNICEF, World Food Programme, UNHCR ជាដើម។
លើសពីនេះទៅទៀតអង្គការនីមួយៗនឹងផ្តល់ជាជំនួយទៅកាន់ប្រជាជនអ៊ុយក្រែនដែលកំពុងផល់ប៉ះពាល់ដោយសារសង្រ្គាមដូចជា៖ ផ្តល់ជាជំនួយដែលត្រូវការបន្ទាន់ ជំនួយសុខភាព អាហារ ទឹកស្អាត សម្ភារៈផ្គត់ផ្គង់ផ្សេងៗទៀត ក៏ដូចជាទីជម្រកផងដែរ។
អត្ថបទដោយ៖ រិន មករា