ធ្លាប់ឆ្ងល់ទេ ថាពិភពលោកដែលយើងរស់នៅសព្វថ្ងៃនេះជាពិភពពិតឬ ឬមួយក៏យើងកំពុងតែស្ថិតក្នុងវីដេអូហ្គេម ឬក៏ជាកណ្ដុរដែលនៅក្នុងទូរកញ្ចក់មួយគេកំពុងពិសោធន៍? 🤔
ប្រធានបទនេះរាងរវើរវាយពេកទេដឹង ទ្រឹស្ដីនៃការរស់នៅពិភពមួយដែលត្រូវគេបញ្ជារ ឬ សម្មតិកម្មពិភព Simulation ហ្នឹង 😅
🔎 សម្រាប់ Elon Musk ដែលជាសេដ្ឋីលេខ១លើពិភពលោក ហើយអាច ឬមិនអាចក្លាយជាម្ចាស់ Twitter ក្នុងពេលឆាប់ៗនេះ ធ្លាប់បាននិយាយនៅក្នុង Podcast 🎙 ជាមួយនឹងពិធីករល្បាញល្បី Joe Rogan លើកឡើងច្រើនគាំទ្រទ្រឹស្ដីមួយនេះ។
លោកបាននិយាយថា “ខ្ញុំគិតថាដូច្នោះ នេះគ្រាន់តែជារឿងដែលអាចកើតឡើងទេ ហើយវាមាន Simulations បែបនេះច្រើន ច្រើនមែនទែន” គាត់បន្តទៀតថា “អ្នកអាចនឹងហៅវាថាជាភាពពិត (Reality) ឬក៏អាចហៅថាពហុចក្រវាឡ (Multiverse)”។
💭 កាលពីឆ្នាំ ២០០៣ ទស្សនៈវិទូមួយរូបមកពីសាកលវិទ្យាល័យ Oxford លោក Nick Bostrom បានលើកជាទស្សនៈសរសេរក្នុងកិច្ចការស្រាវជ្រាវរបស់លោកថា ពិភពលោកដែលយើងយល់ថាពិតសព្វថ្ងៃនេះជា ពិភពដែលរៀបចំឡើងក្នុងកុំព្យូទ័រ បង្កើតដោយក្រុមភាវៈដែលមានអារ្យធម៌ខ្ពស់ជាងយើង ឬរស់នៅជាងយើងយូរណាស់ទៅទៀត។
ទស្សនៈវិទូដដែលនៅបន្ថែមទៀតថា ប្រសិនបើ Alien ដែលចូលចិត្តហើយពូកែខាងកុំព្យូទ័រមានពិតមែននោះ យើងកក៏ប្រហែលកំពុងរស់នៅក្នុងពិភពកុំព្យូទ័ររបស់គេដែរ។
👨🔬 ចំពោះលោក Neil Degrease Tyson ដែលជាអ្នកវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាពមួយរូប និង លោក David Kipping ដែលជាតារាវិទូនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិកបាននិយាយថា ទ្រឹស្ដីដែលលើកឡើងនេះ យើងអាចនឹងរស់នៅពិភពមួយដែលគេរៀបចំឡើង ឬគេបញ្ជារ ៥០-៥០។
📝 រីឯទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញរបស់អាមេរិក Scientific American ធ្លាប់ធ្វើការចុះផ្សាយអត្ថបទមួយក្រោមចំណងជើងធំៗ “ពិតណាស់! យើងពិតជារស់នៅក្នុង Simulation ពិតមែន”។
ត្បិតថាអត្ថបទនោះជាប្រភេទអត្ថបទប្រភេទការបញ្ចេញមតិរបស់អ្នកនិពន្ធ (Opinion) ក៏ពិតមែន តែទល្លីករណ៍ដែលលើកឡើងនៅក្នុងអត្ថបទមានសភាព សមហេតុផលច្រើន។
វីដេអូបកស្រាយ៖
តោះយល់យ៉ាងណាដែរសម្រាប់ការលើកឡើង ឬសម្មតិកម្មមួយនេះ គិតថាយើងកំពុងរស់នៅក្នុងពិភព Simulation ដែរឬទេ? ខមិនបន្តិចមក
អត្ថបទដោយ៖ Sakada Techie