វត្តមានរថយន្តអគ្គិសនី Leapmotor T03 បានមកដល់កម្ពុជាហើយ ជាមួយនឹងជម្រើសល្អបំផុតសម្រាប់ប្រជាជនកម្ពុជា
Sakada Techie
MAY 22 2025
PR
2 mins read

បរិបទថ្មីនៃរថយន្តអគ្គិសនីនៅកម្ពុជាបានបើកកំណត់ត្រាថ្មីមួយទៀតហើយ ជាមួយនឹងការមកដល់នូវវត្តមានរថយន្តថ្មី Leapmotor T03 ដែលជារថយន្តអគ្គិសនី មានរចនាបថទាន់សម័យរចនាឡើងសម្រាប់យុវវ័យសម័យថ្មីផ្តល់នូវដ៏ស៊ីវិល័យ មានតម្លៃសមរម្យ និងបង្កើតជម្រើសថ្មីនៃមធ្យោបាយធ្វើដំណើរក្នុងទីក្រុង។ រថយន្ត Leapmotor ត្រូវបាននាំចូលផ្តាច់មុខមកកម្ពុជាដោយក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុនធំដែលមានសិទ្ធនាំចូលរថយន្តម៉ាកយីហោល្បីៗនៅប្រទេសកម្ពុជា។ រថយន្ត Leapmotor T03 បានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយ និងផ្តល់នូវរយៈចម្ងាយបើកបរបានឆ្ងាយ ក្នុងតម្លៃមិនគួរឱ្យជឿ គឺតម្លៃត្រឹមតែ $15,990 ប៉ុណ្ណោះ ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីមានតម្លៃសមរម្យជាងគេនៅលើទីផ្សារប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗទៀតជាច្រើន។

Main 01

បើទោះជាមានតម្លៃសមរម្យជាងគេ ប៉ុន្តែរថយន្ត Leapmotor T03 មិនបានកាត់ចេញនូវមុខងារប្រើប្រាស់ទំនើបៗនោះឡើយ។ ផ្ទុយទៅវិញរថយន្តនេះបានរចនាឡើងជាប្រភេទ hatchback ខ្នាតតូច មានទ្វារ៥ និងបំពាក់ទៅដោយបច្ចេកវិទ្យាឆ្លាតវៃ ទំនើបៗជាច្រើនដូចជា៖
 • អេក្រង់កម្សាន្តទំហំ 10 អ៊ីញ
 • អេក្រងតាប់ឡូទំហំ 8 អ៊ីញ
 • មានមុខងារភ្ផាប់ Wifi និង 4G
 • អាចកម្មវិធីទូរស័ព្ទសម្រាប់គ្រប់គ្រង
 • ប្រព័ន្ធជំនួយ AI-powered សម្រាប់បញ្ជាជាសំឡេង
 • រយៈចម្ងាយបើកបររហូតដល់ 310 Km សម្រាប់ការសាកថ្មមួយពេញ
 • មុខងារ One-pedal driving mode និង ប្រព័ន្ធហ្រ្វាំងឆ្លាតវៃជាជំនួយការធ្វើដំណើរនៅក្នុងទីក្រុង
 • ប្រព័ន្ធហ្វ្រាំងដៃអគ្គិសនី
 • ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ
 • មុខងារសារ៉េកញ្ចក់មើលក្រោយអេឡិចត្រូនិច
 • មុខងារសារ៉េកញ្ចក់បង្អួចមុខ ក្រោយដោយអេឡិចត្រូនិច
 • ប្រព័ន្ធកាមេរ៉ាក្រោយនិងសេនស័រជំនួយពេលចតរថយន្ត
 • អមដោយមុខងារទំនើប និងពិសេសៗជាច្រើនទៀត។

B0011034 1

គ្រាន់តែដឹងពីមុខងារ (car features) ត្រួសៗក៏ជឿជាក់បានដែរថា រថយន្ត Leapmotor T03 គឺជាជម្រើសដ៏ឆ្លាតវៃនិងល្អបំផុតសម្រាប់ការបើកបរប្រចាំថ្ងៃនៅក្នុងទីក្រុងនិងតាមបណ្តាខេត្ត។ ជាពិសេសរថយន្តនេះគឺពិតជាល្អសម្រាប់ស្ថានភាពផ្លូវដែលមានចរាចរណ៏មមារញឹកនិងចង្អៀតដូចនៅរាជធានភ្នំពេញ ហើយកាន់តែល្អនោះគឺងាយស្រួសចូលចតនៅចំណតតូចៗបានយ៉ាងសុវត្ថិភាព។ រថយន្តនេះមានទំហំតូចល្មម បំពាក់ដោយមុខងារទំនើបៗ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងដំណើរការម៉ូទ័រអគ្គិសនីយ៉ាងមានថាមពលដែលផ្តល់ការបើកបរយ៉ាងរលូន និងបានធ្វើឲ្យវាក្លាយជាជម្រើសគួរឱ្យទុកចិត្តបំផុតសម្រាប់ម្ចាស់អាជីវកម្មដែលមានតម្រូវការធ្វើដំណើរប្រចាំថ្ងៃច្រើន ល្អសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សា អ្នកជំនួយវ័យក្មេង ឬអ្នកម៉ាក់ដែលមានតម្រូវការជូនកូនទៅសាលានិងបំពេញការងារផ្សេងៗ ហើយកាន់តែល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដែលចង់សន្សំសំចៃខ្ពស់។

B0010950 1

B0010990 1

រថយន្ត Leapmotor T03 ត្រូវបានរចនាឡើងសម្រាប់អ្នកបើកបរគ្រប់ជំនាន់ ដែលមានថវិកាតិចល្មម ហើយចង់បានរថយន្តថ្មីយកទៅប្រើប្រាស់ ជាមួយការរចនាដ៏ឆ្លាតវៃ ហើយជួយសន្សំថ្លៃចំណាយប្រចាំថ្ងៃ។ រថយន្តនេះពិតជាជួយឲ្យប្រជាជនកម្ពុជាអាចចូលរួមក្នុងការប្រើប្រាស់រថយន្តដែលមានបច្ចេកវិទ្យាខ្ពស់ មានផាសុកភាព និងជាជំហានមួយក្នុងការធ្វើដំណើរឆ្ពោះទៅកាន់អនាគតពណ៌បៃតង។

B0011013 1

បន្ថែមពីលើបទពិសោធន៍នៃការបើកបរ Leapmotor T03 រថយន្តនេះក៏ផ្តល់អត្ថប្រយោជន៍រយៈពេលវែងជាច្រើនលើថ្លៃសេវាកម្មថែទាំ ដែលជាគុណសម្បត្តិសំខាន់នៃការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ ខណៈដែលក្រុមហ៊ុន TF Motors ក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់អតិថិជនរបស់ខ្លួនតាមរយៈការចូលរួមពង្រីកបណ្តាញស្ថានីយ៍សាកថាមពលអោយកាន់តែទូលំទូលាយ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការសាកថាមពលរថយន្តសម្រាប់អ្នកប្រើប្រាស់ទាំងអស់ មិនថាពួកគេធ្វើដំណើរនៅក្នុងទីក្រុង ឬ នៅតាមបណ្តាខេត្តនោះទេ។

វត្តមាននៃការមកដល់របស់រថយន្តអគ្គិសនី Leapmotor T03 គឺជាចំណុចសំខាន់មួយនៃបេសកកម្មរបស់ក្រុមហ៊ុន TF Motors ក្នុងការជម្រុញឲ្យប្រទេសកម្ពុជាប្រែក្លាយទៅជាប្រទេសដែលប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានច្រើន។ នៅពេលដែលប្រជាជនកម្ពុជាទាំងអស់ចាប់ផ្តើមទទួលយកការប្រើប្រាស់ និងការយល់ដឹងជាសាធារណៈកាន់តែទូលំទូលាយអំពីរថយន្តអគ្គិសនី នោះរថយន្ត Leapmotor T03 គឺជានិមិត្តសញ្ញានៃធម្យោបាយធ្វើដំណើរដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់មនុស្សគ្រប់រូប។

全新t03四色车阵图

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia