លោកអ្នកប្រាកដជាដឹងហើយ Elon Musk គឺជាមហាសេដ្ឋីលំដាប់ថ្នាក់លេខ1លើពិភពលោក ដោយឡែកងាកទៅមើលគណនី Twitter របស់លោកវិញដោយកាលពីថ្ងៃទី31ខែមករាម្សិលមិញនេះលោកបានផុសរូបបង្កប់អត្ថន័យមួយដើម្បីអបអរពិធីបុណ្យចូលថ្មីប្រពៃណីចិន។
ជាមួយនឹងរូបដែលលោកបានផុសនៅលើ Twitter នោះឃើញថា មានពាក្យ 2022 Happy Chinese New Year ដោយភ្ជាប់មកជាមួយនឹងរូបខ្លា4ក្បាលដែលមានឆ្នូតព័ណ៌ក្រហមពីលើ។ តើឆ្នូតនោះមានអត្ថន័យដូចម្តេច?
បើតាមប្រិយមិត្តក៏ដូចជាអ្នកតាមដានលោកភាគច្រើនបានបញ្ចេញយោបល់ថា ឆ្នូតក្រហមទាំង4នោះ គឺតំណាងឱ្យ Model នៃឡានអគ្គីសនី Tesla របស់លោក ពោលគឺមាន Model S, Model 3, Model X, និង Model Y ។
អត្ថបទដោយ៖ រិន មករា