ធុញកុំព្យូទ័រប្រើរាល់ថ្ងៃដើរយឺតពេក តោះមកសាកប៉ុន្មានក្បាច់នេះអាចជួយឱ្យដើរលឿនជាងមុនឆ្ងាយ
Makara Rin
MAY 3 2022
គន្លឹះល្អៗ
1.3 K views
1 min read

អ្នកប្រើប្រាស់កុំព្យទ័រមួយចំនួនប្រាកដជាធ្លាប់ជួបមកហើយ នូវបញ្ហាដើរយឺតឬក៏គាំងពេលដែលកំពុងធ្វើការផ្សេងៗ ហើយបញ្ហាមួយនេះវាបណ្តាលមកកត្តាជាច្រើនបូករួមជាមួយនឹងគ្រឿងបង្គុំរបស់កុំព្យូទ័រអ្នកផងដែរ។

ដោយឡែកថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីវិធីមួយចំនួនដែលវានឹងអាចជួយឱ្យកុំព្យូទ័ររបស់អ្នកមានដំណើរការលឿនជាងមុន ដើរស្រួលជាងមុន ងាយស្រួលធ្វើការ។

1,លុបកម្មវិធីមិនដែលប្រើចោល

កម្មវិធីដែលបានដំឡើងនៅលើកុំព្យូទ័ររបស់យើងច្រើន គឺអាចធ្វើឱ្យប្រព័ន្ធដំណើរការកុំព្យូទ័រធ្លាក់ចុះ ដូច្នេះប្រសិនបើ កម្មវិធីដែលបានដំឡើងហើយទុកចោលមិនដែលប្រើ យើងគួរតែលុបវាចោល។

2,លុបហ្វាល់ដែលគ្មានប្រយោជន៍ចោល

ចំពោះហ្វាល់ទាំងអស់នេះបើអ្នកទុកចោលយូរ វាក៏អាចធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើរយឺតផងដែរ ហើយអ្នកក៏អាចចូលទៅលុបហ្វាល់ទាំងអស់នោះតាមវិធីខាងក្រោមបានផងដែរ។

  • សម្រាប់ Shortcut ចុចប៊ូតុង Window+R
  • រួចវាយពាក្យថា %temp% ហើយធ្វើការចូលទៅលុបវាចោលទាំងអស់
  • ដោយចុច Ctr+A ហើយចុច Shift+Delete ដើម្បីកុំឱ្យវាចូលក្នុងធុងសម្រាប់មួយតង់ទៀតជាការស្រេច

3,បិទចោលAuto-Launching programs

គឺជាការបិទរាល់កម្មវិធីដែលវាតែងតែលោតមករាល់ពេលដែលយើងបើកកុំព្យូទ័រ ដូច្នេះប្រសិនបើមានកម្មវិធីលោតមកច្រើន​នោះវានឹង​ ធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើរយឺតថែមមួយកម្រិតទៀត។ ហើយខាងក្រោមនេះគឺជារបៀបចូលទៅបិទ

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia