កម្មវិធីសង្ក្រាន្តយូរជាងគេនៅខ្មែរ! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ធ្វើសង្ក្រាន្តខ្យល់ត្រជាក់ ជាង ១០ថ្ងៃ
Sakada Techie
APRIL 7 2024
PR
47 views
2 mins read

ផ្សារទំនើបដ៏ធំមួយនៅកម្ពុជា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសអំពីកម្មវិធីសង្ក្រាន្តរបស់ខ្លួនធំប្លែកអស់ពីកម្មវិធីសង្ក្រាន្តផ្សេងទៀត ជាមួយនឹងការប្រារព្ធរហូតដល់ទៅជាង ១០ ថ្ងៃចាប់ពីថ្ងៃទី ៥ ខែមេសា រហូតដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៤នេះ ពោលជាកម្មវិធីសង្ក្រាន្តយូរជាងគេនៅស្រុកយើងហើយ។

កម្មវិធីសង្ក្រាន្តក្រោមឈ្មោះថា “មេហ្គាសង្ក្រាន្តខ្យល់ត្រជាក់” មានកម្មវិធីតូចធំជាច្រើនបញ្ចូលគ្នា រួមទាំងកម្មវិធីកម្សាន្តបែបប្រពៃណី និង ទំនើបលាយបញ្ចូលគ្នាផ្ដល់ជូនទាំងចំណេះដឹង ទស្សនីយភាព ភាពសប្បាយរីករាយ ចាប់តាំងពីព្រឹករហូតដល់យប់តែម្ដង។

435580942 962536765877878 4305877642650128815 N

ផ្ដើមចេញពីបរិវេណខាងក្រៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល យើងសង្កេតឃើញមាន ការតុបតែងយ៉ាងពិសេសបែបខ្មែរ និងកន្លែងកម្សាន្តដែលគេហៅថា ភូមិ ២៧១ ភូមិរីករាយ និង ភូមិកម្សាន្ត មានល្បែងប្រជាប្រិយមួយចំនួន មហាជនអាចចូលលេងបានដោយសេរី នៅមានឱកាសឈ្នះរង្វាន់ថែមទៀតផង។

បរិវេណខាងក្រៅដដែលចាប់ពីម៉ោង ១រសៀលទៅ មហាជនអាចលេងល្បែង បវរកញ្ញាធ្លាក់ទឹក ទស្សនាស្តង់ម្ហូបអាហារ ពិព័រណ៍ផលិតផលខ្មែរភូមិមួយផលិតផលមួយ និងបន្តលេងនូវល្បែងកម្សាន្តប្រជាជាប្រិយជាច្រើនថែមទៀតផង។

435909289 962728692525352 4666134425936860199 N

435660640 962536815877873 1325346086302886125 N

ដើរចូលបន្តិចទៅក្នុងផ្សារ ក្រៅតែពីទទួលអារម្មណ៍ត្រជាក់ចិត្ត គេឃើញមានហាងជាច្រើនមានការបញ្ចុះតម្លៃ ប្រូម៉ូសិនសម្រាប់ចូលឆ្នាំប្រជែងគ្នា ធ្វើឱ្យអតិថិជនចំណេញច្រើន ហើយមាននូវកន្លែងសម្រាប់លេងល្បែងយករង្វាន់ជាច្រើន ព្រមទាំងអាចថតរូបអនុស្សាវរីយ៍ជាមួយការតុបតែងស្រស់ស្អាតបែបចូលឆ្នាំខ្មែរយើងផង។

ចាប់ពីម៉ោង ៥ ល្ងាចតទៅ មានការសម្ដែងនូវ ទស្សនីយភាពពិសេសៗទាំងបែបវប្បធម៌ខ្មែរបែបប្រពៃណី និង ទំនើបចម្រុះ ដូចជា ការសម្ដែងគុនល្បុកតោ ល្ខោនខោល អាយ៉ៃឆ្លើយឆ្លង របាំល្ងោនស្រមោលស្បែកតូច ហើយចាប់ពីម៉ោង ៨យប់តទៅនឹងមានការប្រគុំតន្ត្រីខ្យល់ត្រជាក់។

434666855 962019575929597 8076222579362746111 N

423716736 962019605929594 9198076614012194801 N

មិនទាន់អស់នោះទេ នៅមានកម្មវិធីពិសេសៗជាច្រើនទៀត ដូចជា ក្បួនដង្ហែរទេវតាឆ្នាំថ្មី ការសម្ដែងរបាំផ្សេងៗ និង ការកម្សាន្តបែបទំនើបជាមួយតន្ត្រី EDM និង ការលេងបាញ់ទឹក ក៏ដូចជាការចូលរួមពីសំណាក់តារាល្បីៗទាំងខ្មែរ និង អន្តរជាតិ។

435785719 963185129146375 1223994047114996190 N

434656206 962558232542398 676056347248511875 N

435884438 962728675858687 6803221084774472839 N

ដើម្បីដឹងជាក់ច្បាស់ពីម៉ោងពេលនៃកម្មវិធីពិសេសៗផ្សេងៗ ឬ ចង់មានជំនួបជាមួយអាយដល តារាជាតិ និង អន្តរជាតិក្នុងកម្មវិធី មេហ្គាសង្ក្រាន្តខ្យល់ត្រជាក់ សូមកុំភ្លេចតាមដាននៅលើគណនីបណ្ដាញសង្គមរបស់ផ្សារមានដូចតទៅ៖

-    Facebook: https://www.facebook.com/271MegaMall 
-    Instagram: https://www.instagram.com/chipmong271megamall_official 
-    Tik Tok: https://www.tiktok.com/@chipmong271megamall 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia