គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាកំពុងតែកើនឡើងនូវអ្នកប្រើប្រាស់នូវប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីយ៉ាង បើគិតត្រឹម ១០ចុងក្រោយនេះ មានការកើនឡើងរហូតដល់ ១១ដង បើធៀបនឹងរយ:ពេលតែមួយ នៅឆ្នាំ២០២១ ជាក់ស្តែងថ្មីៗ មានក្រុមហ៊ុនចំនួន ២ គឺ EV Energy Tech Co., Ltd. និង BYD Auto industry បានកំពុងតែបើកចិត្តក្នុងការបណ្ដាក់ទុនក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី ចំនួន ២២០គ្រឿងបន្ថែមទៀត។
យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុន BYD Auto Industry ដែលជាក្រុមហ៊ុនល្បីមួយរបស់ប្រទេសចិនដោយបាននាំចូលរថយន្តអគ្គិសនីជាច្រើនមកកាន់ប្រទេសកម្ពុជា ខណ:ពេលនេះដែរក្រុមហ៊ុននេះបានដាក់ផែនការវិនិយោគដោយដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ២០០កន្លែងទូទៅប្រទេសកម្ពុជា។
ជាមួយគ្នានេះផងដែរ កាលម្សិលមិញនេះ ក្នុងកម្មពីធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ថានីយបញ្ចូលថាមពលអគ្គិសនីយ៉ាងធំ ៣គ្រឿង និងមានដំបូលជាបន្ទះសូឡា មានទីតាំងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុន EV Energy Tech Co., Ltd. ក៏បានដាក់ទុនក្នុងដំឡើងស្ថានីយសាកថាមពលអគ្គិសនីចំនួន ២០កន្លែងបន្ថែមទៀត ដើម្បីជម្រុយវិស័យរថយន្តអគ្គិសនីកម្ពុជាកាន់តែរីកចម្រើន។
គួរជំរាបផងដែរ ក្រុមហ៊ុន EV Energy Tech Co., Ltd. មិនតែបានវិនិយោគតែប៉ុណ្ណឹងឡើយ ពោលគឺសម្ភារបិក្ខារ ដំបូលសូឡា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយបំពាក់ម៉ាស៊ីនបញ្ចូលថាមពលអគ្គិសនីចំនួន ៣គ្រឿង មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន៦ មានទីតាំងស្ថិតក្នុងទីស្ដីការក្រសួង ទៀតផង៕
អត្ថបទដោយ៖ ព្រឹម ភក្តី