សង្ស័យសំងំយកពិស! មេធំ Google ថាបច្ចេកវិទ្យ AI Bard ជិតដាក់ឲ្យប្រើហើយ តែអាចខ្លាំងជាង ChatGPT និង Bing AI ទៀត
Makara Rin
APRIL 7 2023
នវានុវត្តន៍
456 views
2 mins read

ដូចដែលអ្នកបានដឹងហើយថា បច្ចុប្បន្ននេះមានក្រុមហ៊ុន​ធំៗជាច្រើនកំពុងសម្រុកទៅលើការអភិវឌ្ឍបច្ចេកវិទ្យា AI ដូចជាក្រុមហ៊ុន​ OpenAI មាន ChatGPT ក្រុមហ៊ុន​ Microsoft មាន Bing AI ជាដើមដោយវាមានសមត្ថភាពអាចជួយការងារមនុស្សយើងបានច្រើន។ ដោយឡែកសម្រាប់ Google វិញដែលជាក្រុមហ៊ុនចាស់វស្សាមួយផងនោះ ហាក់បីដូចជាស្ងាត់ទៅបច្ចេកវិទ្យា AI មួយនេះ។

យ៉ាងណាមិញថ្មីៗនេះលោក Sundar Pichai  ដែល CEO របស់ក្រុមហ៊ុន Google ផ្ទាល់ក៏បានផ្តល់ដំណឹងសាជាថ្មីដោយ​បានបង្ហើបថា គេកំពុងតែព្យាយាមធ្វើការអភិវឌ្ឍលើមុខងារនេះហើយ ដែលវាប្រភេទ AI Chatbot ដូចជាមួយនឹង ChatGPT ដែរ ហើយ Google កំពុងធ្វើវាជា Version ខ្លួនឯងតែម្តង ប៉ុន្តែមិនទាន់ដល់ពេលដែលត្រូវចេញ។ នេះបើយោងទៅតាមការចុះផ្សាយរបស់ GSMARENA

ប្រភពដដែលក៏បានបន្តថា ក្រុម Deveoper របស់ Google គឺកំពុងតែធ្វើការអភិវឌ្ឍលើមុខងារឆ្លើយឆ្លងគ្នាដូចជាមួយនឹង ChatGPT តែលោក Pichai ក៏បានបន្ថែមទៀតថា សម្រាប់បច្ចេកវិទ្យា​ AI នេះវានឹងធ្វើឲ្យមនុស្សធ្វើការសន្ទនាជាមួយវាបានស៊ីជម្រៅ ឬហៅជាភាសាបច្ចេកទេសថា LLM-power bot( large language model)។

លើសពីនេះទៅទៀត លោក​ Pichai បានសម្លឹងមើលឃើញឱកាសមាសនេះ ដោយរំពឹងថា Google នឹងអាចក្តោបក្តាប់យកចំណែកទីផ្សារលើស 93% នៅក្នុង​ទីផ្សារ Search Engine នេះ មិនតែប៉ុណ្ណោះពេលដែល Google បញ្ចេញ​បច្ចេកវិទ្យា AI នេះគឺអាចនឹងមានឥទ្ធិពលខ្លាំងជាង ChatGPT ក៏ដូចជា​ Bing របស់ក្រុមហ៊ុន Microsoft ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេនៅមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការបញ្ចេញបច្ចេកវិទ្យា​​ AI នេះដើម្បីឲ្យមនុស្សទូទៅប្រើប្រាស់នោះដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia