ធ្វើបុណ្យដាក់បាត្រលោក កាន់តែទំនើប! បាគង អាប់ដេតមុខងារថ្មី ស្កេនចូលបច្ច័យស្រួលជាងមុន
Sakada Techie
APRIL 10 2024
នវានុវត្តន៍
141 views
1 min read

ក្នុងឱកាសពីធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កម្មវិធីបាគងបានធ្វើការអាប់ដេតមុខងារថ្មីនៅក្នុង App របស់ខ្លួន ដោយសម្រួលឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្កេនចូលបច្ច័យ។

យោងតាមការបង្ហោះលើទំព័រផ្លូវការរបស់ផេក Bakong បានឱ្យដឹងថា បងប្អូនអាចធ្វើការស្កេន ចូលបច្ច័យបុណ្យ ឬដាក់បាត្រលោក នៅក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរយើងខាងមុខនេះ ដោយគ្រាន់តែទាញទូរស័ព្ទ ស្កេន ជ្រើសរើសចំនួនទឹកប្រាក់ជាការស្រេច ងាយៗ ស្រួលៗ រហ័ស និងមានសុវត្ថិភាព។

ដើម្បីបានប្រើប្រាស់នូវមុខងារនេះ សូមធ្វើការ update កម្មវិធីបាគងទាំងអស់គ្នា។

រូបភាព៖ បាគង

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia