Elon ថា AI នឹងឆ្លាតជាងមនុស្សនៅឆ្នាំ ២០២៥ ហើយឆ្លាតជាងមនុស្សទាំងពួងត្រឹមឆ្នាំ ២០២៩! ជឿគាត់ទេ?
Sakada Techie
MARCH 15 2024
នវានុវត្តន៍
119 views
2 mins read

នាយកប្រតិបត្តិក្រុមហ៊ុន SpaceX Tesla និងជាម្ចាស់បណ្ដាញសង្គម X បានលើកឡើងក្នុងផ្លេតហ្វមរបស់ខ្លួនថា AI អាចនឹងឆ្លាតជាងមនុស្សម្នាក់ៗ នៅឆ្នាំក្រោយ ហើយត្រឹមឆ្នាំ ២០២៩ អាចនឹងឆ្លាតជាងប្រាជ្ញាមនុស្សទាំងពួងបូកបញ្ចូលគ្នា។

Elon បង្ហោះដូច្នោះជាការឆ្លើយតបទៅនឹង Podcast មួយរបស់អ្នកធ្វើ Podcast កម្រិតពិភពលោក លោក Joe Rogan ធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញនិយាយរឿងអនាគត លោក Ray Kurzweil ដោយក្នុង Podcast ដដែលនោះមានការជជែកវែកញែកច្រើនទៅលើ ប្រវត្តិនិង អនាគតនៃ AI ក៏ដូចជាមនុស្សជាតិផងដែរ។

នៅក្នុងឃ្លីបខ្លីប្រមាណ ៤នាទី កាត់ចេញពី Podcast ធំនោះ លោក Kurzweil បានរៀបរាប់ប្រាប់ទៅលោក Rogan ថា AI ឆ្លាតកម្រិតមនុស្សនឹងក្លាយជាការពិតនៅឆ្នាំ ២០២៩ ហើយទំនងជាមានមតិយល់ឃើញផ្សេងឬគិតថារឿងនេះកើតលឿនជាងការព្យាករណ៍របស់គាត់ ទើបលោក Elon ធ្វើការឆ្លើយតបទៅនឹងវីដេអូនោះ។

ផុសពេញលើ X:

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia