មានវេបសាយមួយចំនួន ដែលយើងអាចប្រើ សម្រាប់កាត់រូបផ្ទៃខាងក្រោយចេញបានយ៉ាងងាយ ប៉ុន្តែវេបសាយទាំងនោះ គឺត្រូវការឱ្យយើងចំណាយលុយទៅលើវា ដើម្បីកាត់រូបចេញមក មានកម្រិតភាពច្បាស់ខ្ពស់ ប៉ុន្តែក្នុងករណីដែលយើងប្រើមុខងារ Free គឺកម្រិតភាពច្បាស់របស់វាមានតិចណាស់ ពោលគឺរូបភាពរបស់យើង ពិបាកទទួលយក។
យ៉ាងណាមិញ ថ្ងៃនេះចាបខៀវសូមណែនាំវេបសាយមួយ ដែលអាចកាត់រូបភាពផ្ទៃខាងក្រោយឱ្យយើងបានស្អាត និងច្បាស់ដូចរូបភាពដើម១០០%។ www.adobe.com/remove-background គឺជាវេបសាយរបស់ក្រុមហ៊ុន adobe និងដាក់ឱ្យយើងកាត់រូបផ្ទៃខាងក្រោយ ដោយឥតគិតថ្លៃ ក្នុងកម្រិតភាពច្បាស់ ទោះមិនបង់លុយក៏ដោយ។
សម្រាប់របៀបចូលទៅប្រើប្រាស់ គឺដូចទៅនឹងវេបសាយដទៃទៀតដែរ ពោលគឺក្នុងវេបសាយនេះ គ្រាន់តែលោកអ្នក Upload file រូបភាពចូល ងាយនឹងធ្វើការកាត់ផ្ទៃខាងក្រោយចេញ ដោយស្វ័យប្រវត្តិតែម្ដង។ តោះសាកល្បងប្រើឥឡូវនេះ ទូរសព្ទ កុំព្យូទ័រ ប្រើបានទាំងពីរ។