Tablet មួយនេះស្តើងខ្លាំង​ ស្រាលខ្លាំង​ ប្រើក្រដាសជូតមាត់មួយសន្លឹកក៏យួរបានដែរ
Sakada Techie
APRIL 7 2024
វីដេអូ
667 views
Tablet មួយនេះស្តើងខ្លាំង​ ស្រាលខ្លាំង​ ប្រើក្រដាសជូតមាត់មួយសន្លឹកក៏យួរបានដែរ​ ប៉ុន្តែថ្មវិញមិនបាច់និយាយ កប់ម៉ង | HUAWEI MatePad 13.2" #huaweimatepad13 #ចាបខៀវ

ក្រុមហ៊ុនហួវៃបានដាក់បង្ហាញ តេស្តសាកល្បងនូវកំពូលថេប្លេតស៊េរីថ្មី HUAWEI MatePad 13.2” ប្រើកម្មវិធី Office License ពេញមួយជីវិត អេក្រង់ធំ ទម្ងន់ស្រាលដូចសំឡីសម្បីតែក្រដាសជូតមាត់ក៏អាចទ្រទម្ងន់បានផងដែរ ។ 

គ្រប់គ្នាដកកចំហរមាត់ជាមួយនឹងលក្ខណៈពិសេស និងបច្ចេកវិទ្យាឈានមុខគេសម្បូរបែប របស់ថេប្លេត HUAWEI MatePad 13.2” រួមមាន៖

Ds C07804

1. កំពូលស្តើង កំពូលស្រាល អេក្រង់គែមតូចបំផុត

ថេប្លេតស៊េរីថ្មីជំនាន់ចុងក្រោយ HUAWEI MatePad 13.2” ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងបែបអេឡេហ្គង់ អេក្រង់គែមតូចបំផុត (3.4mm)  កម្រាស់កំពូលស្តើង (5.5mm) និង ទម្ងន់កំពូលស្រាល (580g) ងាយស្រួលកាន់ដោយដៃម្ចាង និងដាក់តាមខ្លួន។

Ds C07829

Ds C07974

Ds C07989

2. អេក្រង់ល្អជាងគេបំផុតដំបូងគេក្នុងទីផ្សារថេប្លេត

HUAWEI MatePad 13.2” គឺជាកំពូលថេប្លេតទីមួយដែលមានអេក្រង់ធំរហូតដល់ 13.2” Flexible OLED មានកម្រិតបង្ហាញ 2.8K ច្បាស់ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាបន្ថែមពណ៌ P3 Gamut ផ្តល់ពណ៌រូបភាពឬវីដេអូកាន់តែស្រស់ស្អាតដូចធម្មជាតិ និង ល្បឿនអេក្រង់លឿនដូចហោះ 144 Hz ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាពិសេសមានបំពាក់នូវបច្ចេកវិទ្យាការពារភ្នែក Eye Comfort ជំនាន់ទី 3.0។

Ds C07865

3. ប្រើប្រាស់កម្មវិធី Office កុំព្យូទ័រ Version 2.0 ហ្វ្រី License ពេញមួយជីវិត

មានHUAWEI MatePad 13.2” ក្នុងដៃ អាចសរសេរ (ហ្វុន ខ្មែរ) ជាង300 Font Khmer ធ្វើបងបទបង្ហាញ នៅ ធ្វើបងបទបង្ហាញម៉ាពេញចិត្ត នៅក្នុង Power Point និង ចងរូបមន្តក្នុង Excel តាមតម្រូវការ ពោលគឺប្រើប្រាស់ដូចកុំព្យូទ័របេះបិទតែម្តង។

Ds C07846

4. ក្តាចុចកម្រិត PC (Keyboard-PC Level Touchpad

ក្តារចុច (Keyboard) ជំនាន់ចុងក្រោយរបស់ HUAWEI MatePad 13.2” អែមខ្លាំង មាន Touchpad បញ្ជា និង ប្រើ Shortcut ដូចកុំព្យូទ័រ ជាពិសេសអាចប្រើផ្តាច់ចេញពីថេប្លេត ទៅតាមតម្រូវ។

Ds C07856

Ds C08020

5. ខ្មៅដៃឆ្លាតវៃ HUAWEI M-Pencil ជំនាន់ទី3

HUAWEI MatePad 13.2” មកជាសេតជាមួយនឹង HUAWEI M-Pencil ជំនាន់ទី3 មានកម្រិតសង្កត់ 10,000+ (បច្ចេកវិទ្យា NearLink) ធ្វើឲ្យខ្មៅដៃនៅតែរលូន ត្រឹមត្រូវ មាន Touch Sensor ធ្វើឲ្យការឌីហ្សាញ និងការគូររូបកាន់តែល្អប្រសើរ និង រស់រវ៉ើក។

Ds C07869

6. បំពាក់នូវបាស់បំពងសំឡេងដំបូងគេជាប់ចំណាត់ថ្នាក់ផ្កាយ5

HUAWEI MatePad 13.2” ត្រូវបានក្រុមហ៊ុនបំពាក់នូវបាស៦គ្រាប់ ដែលទទួលស្គាល់ស្តង់ដាគុណភាពចំណាត់ថ្នាក់ផ្កាយ5 ពីស្ថាប័ន SGS ប្រទេសស្វីស គឺត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ត ឬកម្មវិធីកម្សាន្តផ្សេងៗ។

Ds C07943

7. HUAWEI Note ហៅថា “សៀវភៅឌីជីថល”

HUAWEI MatePad 13.2” មានបំពាក់នូវសៀវភៅឌីជីថល (HUAWEI Note) អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច (កូពី) Copy អក្សរចេញពីរូបភាព, វីដេអូ, ប្តូរអក្សរសរសេរដោយដៃទៅជា (ធិច) Text ដោយស្វ័យប្រវត្តិ និង Record សម្លេងក្នុងកម្មវិធី Note ថែមទៀត

Ds C08009

8. ថ្មធំខ្នាតយក្ស

HUAWEI MatePad 13.2” មានថាមពលថ្មទំហំខ្នាតយក្ស 10100mAh ប្រើទាល់តែហត់តែមិនអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 88W  លឿនរហ័សទាន់ចិត្ត។ ផ្អែកលើចំណុចពិសេសៗដូចបានរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា HUAWEI MatePad 13.2” តម្លៃ $999 ពិតជាកំពូលថេបេ្លតទីមួយដែលអតិថិជនមិនគួរមើលរំលង។

Ds C07876

ទន្ទឹមគ្នានេះដែរក្រុមហ៊ុនហួវៃក៏នាំមកជូននូវកាសកៀបត្រចៀក HUAWEI FreeClip ដែលមានមុខងារសំខាន់ៗដូចជា ទម្ងន់ស្រាលពាក់មិនឈឺត្រចៀក មិនងាយធ្លាក់ចេញពីត្រចៀកទោះបីជាងាកចុះឡើង ហក់លោត អង្រួនយ៉ាងណាក៏ដោយ។ HUAWEI FreeClip មានថ្មកាន់បានយូរ 36ម៉ោងរួមជាមួយប្រអប់ មានសិនស័រសម្រាប់ត្រចៀកខាងឆ្វេង ខាងស្តាំ ដោយស្វ័យប្រវត្តិ, មានមុខងារកម្ចាត់សំឡេងរំខានពេលសន្ទនា AI Call Noise Cancellation ការពារជម្រាបទឹក iP54 និង អាចភ្ជាប់ម្តង 2 Devices (Dual-Device Connection) ។

Ds C07930

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia