ចង់ចេះទេ! នេះជាចំណូលពីយូធូបសម្រាប់ Views នៅខ្មែរ តាមរយៈការផលិតវីដេអូលើទូរស័ព្ទ
Khunna - ឃុនណា
APRIL 28 2026
ឌីជីថល
12 views
1 min read

YouTube បានដាក់ចេញនូវគោលការណ៍ថ្មីយ៉ាងតឹងរ៉ឹង ដោយផ្ដល់អាទិភាពខ្ពស់លើ ភាពច្នៃប្រឌិតថ្មី និង គុណភាពនៃមាតិកា។ ការផ្លាស់ប្តូរនេះ ធ្វើឡើងក្នុងគោលបំណងលើកតម្កើងវីដេអូដែលមានតម្លៃ និងផ្ដល់អត្ថប្រយោជន៍ពិតប្រាកដដល់អ្នកប្រើប្រាស់។

697fc3c6c847d8fbedda31f4 674deea78378cd77fe033bfb You Tube%202

តាមការសង្កេតជារួម ចំពោះកម្រិតចំណូលដែលទទួលបានពីការផ្សាយពាណិជ្ជកម្ម (Ad Revenue) មានភាពខុសគ្នាខ្លាំងទៅតាមតំបន់នៃអ្នកទស្សនា៖

  • មាតិកាសម្រាប់អ្នកទស្សនាក្នុងស្រុក: ក្នុងមាតិកាដែលមានគុណភាពខ្ពស់ សម្រាប់ការទស្សនា 1K Views អាចរកចំណូលបានចន្លោះពី $0.50 ដល់ $2
  • មាតិកាសម្រាប់អ្នកទស្សនាទីផ្សារបរទេស (អឺរ៉ុប ឬអាមេរិក): ដោយសារតម្លៃសន្ទស្សន៍នៃការផ្សាយពាណិជ្ជកម្មខ្ពស់ ក្នុង 1K Views ដូចគ្នា អ្នកបង្កើតមាតិកាអាចទទួលបានចំណូលចន្លោះពី $5 ដល់ $10 ឬលើសពីនេះ។

Screenshot 16 1 1024x534

កម្រងមាតិកាដែលត្រូវបាន "ហាមឃាត់" ដាច់ខាតក្នុងការបង្ហោះ៖

  • មាតិកាផលិតតាមបែបឧស្សាហកម្ម៖ វីដេអូដែលបង្កើតឡើងដោយប្រព័ន្ធស្វ័យប្រវត្តិក្នុងចំនួនច្រើនហួសហេតុ (ដូចជាការប្រើ AI ផលិត) ដោយខ្វះការត្រួតពិនិត្យ ឬការខិតខំប្រឹងប្រែងច្នៃប្រឌិតផ្ទាល់ពីមនុស្ស។
  • មាតិកាដដែលៗ និងការចម្លង៖ វីដេអូដែលមានលក្ខណៈស្រដៀងគ្នាខ្លាំង ឬការយកមាតិកាអ្នកដទៃមកប្រើប្រាស់ឡើងវិញ ដោយគ្មានការបន្ថែមតម្លៃថ្មី ដូចជា៖ ខ្វះការអត្ថាធិប្បាយផ្ទាល់ខ្លួន ខ្វះការវិភាគ ឬគ្មានការកែសម្រួល ដែលបង្ហាញពីភាពច្នៃប្រឌិតថ្មី។
  • មាតិកា AI កម្រិតទាប៖ វីដេអូដែលពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យា AI ដូចជាការប្រើសំឡេង AI អានអត្ថបទសុទ្ធសាធ ឬការយកសន្លឹកវីដេអូ ដែលមានស្រាប់មកផ្គុំគ្នាដោយគ្មានការបញ្ចូលគំនិត ឬការផលិតពីអ្នកបង្កើតផ្ទាល់។

You Tubes New ‘second Chance Program Might Save Your Channel

គូសបញ្ជាក់ផងដែរថា​ ប្រសិនបើអ្នកចង់រកចំណូលពី YouTube ត្រូវប្រាកដថាអ្នកផលិតមាតិកាដែលប្លែក គួរឱ្យចាប់អារម្មណ៍ Original និងបំពេញតាមគោលការណ៍ណែនាំរបស់ YouTube ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចចូលរៀន អាចចុចតាមរយៈលីងមួយនេះបាន https://bakseyacademy.com/courses/youtube-earn-money ប្រសិនបើមានចម្ងល់ ឬសួរនាំព័ត៌មានបន្ថែមអាចឆាតទៅតេឡេក្រាម https://t.me/baksey_academy

Screenshot 2026 04 08 103015

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia