ត្រៀម CV! ចង់បានការងារល្អៗ និងច្បាស់លាស់ អាចដាក់ពាក្យតាមកម្មវិធីខ្មែរ ៣ នេះ
Khunna - ឃុនណា
MAY 18 2026
ឱកាស
15.2 K views
3 mins read

សម្រាប់អ្នកដែលកំពុងស្វែងរកឱកាសការងារល្អៗ និងមានភាពច្បាស់លាស់នៅក្នុងប្រទេសកម្ពុជា លោកអ្នកអាចធ្វើការស្វែងរក និងដាក់ពាក្យបានយ៉ាងងាយស្រួលតាមរយៈវេទិកា និងគេហទំព័រខ្មែរឈានមុខគេទាំង ៣ ខាងក្រោមនេះ។

Blog Popular Interview Questions

./ កម្មវិធី Workingna គឺជាប្រព័ន្ធបច្ចេកវិទ្យាជ្រើសរើសបុគ្គលិកដំបូងគេបង្អស់នៅកម្ពុជា ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI-Powered End-to-End Recruitment Platform)។ វេទិកានេះត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់យ៉ាងសកម្មច្រើនជាង ១០០,០០០ នាក់ រួមជាមួយអ្នកតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការជាង ៦៣,០០០ នាក់ផងដែរ។ មុខងារចម្បងរបស់ Workingna គឺការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន និងអាជីវកម្មនានាក្នុងការស្វែងរក ក៏ដូចជាជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពខ្ពស់ និងត្រូវតាមជំនាញ (Talents) បានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ លោកអ្នកអាចចូលទៅប្រើប្រាស់ប្រព័ន្ធស្វែងរកការងារ និងជ្រើសរើសបុគ្គលិកដ៏វៃឆ្លាតនេះបានយ៉ាងងាយស្រួល ទាំងតាមរយៈគេហទំព័រ workingna.com និងកម្មវិធីនៅលើទូរស័ព្ទដៃ។ ព័ត៌មានបន្ថែមទាក់ទងតាមរយៈ 095 777 151

619407982 911980861185760 4148255996546016644 N

1740197156735 Blob

./ កម្មវិធី CamboJob គឺជាប្រព័ន្ធបច្ចេកវិទ្យា និងជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា (Cambodia's Leading Recruitment Company) ដែលផ្តោតលើសេវាកម្មស្វែងរកការងារ ស្វែងរកបេក្ខជនដែលមានសមត្ថភាព និងផ្តល់ដំណោះស្រាយផ្នែកធនធានមនុស្ស (Job Search, Find Talents, HR Solutions)CamboJob ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីជួយសម្រួលដល់អ្នកស្វែងរកការងារឱ្យជួបឱកាសល្អៗបានយ៉ាងរហ័ស។ កម្មវិធីនេះមានលក្ខណៈងាយស្រួល និងទំនើប ដោយអ្នកប្រើប្រាស់អាចទាញយកដើម្បីស្វែងរកការងារ និងដាក់ពាក្យនៅលើទូរស័ព្ទដៃបានទាំងប្រព័ន្ធ iOS (App Store) និង Android (Google Play) ឬស្វែងរកក្នុង Channel Telegram CamboJobព័ត៌មានបន្ថែមទាក់ទងតាមរយៈ 081 697 501

470803368 1133793521424425 2572015674565501823 N

Screenshot 2026 05 19 102557

./ កម្មវិធី Jobify គឺជាសេវាកម្មផ្គូផ្គងការងារឈានមុខគេលំដាប់ថ្នាក់លេខ ១ នៅកម្ពុជាដែលជំនាញឯកទេស ព័ត៌មានវិទ្យា ឬផ្នែក IT ដោយបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ វេទិកានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជម្រុញសក្តានុពល និងស្វែងរកការងារក្នុងក្តីស្រមៃសម្រាប់អ្នកជំនាញផ្នែក IT។ សម្រាប់អ្នកស្វែងរកការងារ Jobify មានផ្តល់ជូននូវមុខងារឥតគិតថ្លៃយ៉ាងសម្បូរបែប និងទំនើបៗដូចជា៖ មុខងារស្កែនរកការងារបានភ្លាមៗ (Scan Jobs) ការដាក់ប្រវត្តិរូបសង្ខេបដើម្បីវាយតម្លៃជំនាញ (Hosting CV) ប្រព័ន្ធវាយតម្លៃការងារដោយបញ្ញាសិប្បនិម្មិត (AI Job Rating) ដែលជួយវិភាគប្រវត្តិរូបសង្ខេបឱ្យត្រូវនឹងបទពិសោធន៍ដើម្បីចំណេញពេលវេលា និងសេវាកម្មប្រឹក្សាយោបល់អាជីពការងារ (Career Consulting) បែបអាជីពផ្ទាល់ខ្លួន។ បន្ថែមពីនេះ វេទិកានេះក៏ទទួលបានការទុកចិត្តពីក្រុមហ៊ុនធំៗជាច្រើន និងទទួលបានពានរង្វាន់ទទួលស្គាល់ជាបន្តបន្ទាប់ ដែលលោកអ្នកអាចចូលទៅស្វែងរកការងារ និងដាក់ពាក្យបានតាមរយៈគេហទំព័រ jobify.worksព័ត៌មានបន្ថែមទាក់ទងតាមរយៈ 095 777 845

476404941 944227837826875 2767861605769314109 N

702516216 1299911382258517 7477103039638357662 N

បន្ថែមពីនេះ សម្រាប់អ្នកកំពុងស្វែងរកបរិយាកាសការងារដែលពោរពេញដោយភាពច្នៃប្រឌិត និងឱកាសអភិវឌ្ឍសមត្ថភាព អាចចូលរួមជាមួយគ្រួសារ BAKSEY MEDIA ឥឡូវនេះ! យើងខ្ញុំកំពុងស្វែងរកបុគ្គលិកដែលមានសមត្ថភាព ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីមកបំពេញមុខតំណែងដូចខាងក្រោម៖

+ មុខតំណែងដែលត្រូវជ្រើសរើស (Available Positions):

  • Sales Director (01 រូប)
  • Sales Executive (03 រូប)
  • Teacher Assistant
  •   Content Creator (០2រូប)
  • Videographer (02 រូប)

701725424 1158561834001418 2458450004138026664 N

+ ក្រៅពីនេះយើងក៏មានកម្មវិធីបណ្តុះបណ្តាលពិសេស (Training & Development): យើងខ្ញុំមិនត្រឹមតែផ្តល់ការងារទេ ប៉ុន្តែយើងផ្តល់ការបណ្តុះបណ្តាលយ៉ាងដិតដល់ថែមទៀតផង៖ 

  • ការតម្រង់ទិសការងារនៅថ្ងៃដំបូង (Orientation Day 1)
  • ការបង្រៀនពីស្តង់ដារប្រតិបត្តិការសេវាកម្ម (SOP Service)
  • ការបណ្តុះបណ្តាលលើសេវាកម្មជារៀងរាល់សប្តាហ៍ (Training on service per week)
  • វិស័យ (Industry): សេវាកម្ម (Baksey Media)
  • ម៉ោងធ្វើការ (Working Hours): 8:00 AM - 5:00 PM
  • ថ្ងៃធ្វើការ (Working Days): ថ្ងៃច័ន្ទ - ថ្ងៃសុក្រ (ឈប់សម្រាកចុងសប្តាហ៍)
  • ទីតាំង (Location): ខណ្ឌសែនសុខ, រាជធានីភ្នំពេញ។

Photo 2026 05 19 14 55 42

កុំបង្អង់យូរ! ផ្ញើប្រវត្តិរូបសង្ខេប (CV) របស់អ្នកមកកាន់យើងឥឡូវនេះ ទាក់ទងតាមទូរស័ព្ទ៖ +855 93 655 052 / +855 96 452 8599 (UN VE)  អ៊ីមែល៖ phorphors99@gmail.com និង Telegram: https://t.me/Phors_Baksey 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia