​​​​​ឡូយ​ខ្លាំងណាស់​! ​ក្រុមហ៊ុន​យ៉ាឌា​ ​បើក​​លក់​​​កង់​ និង​ម៉ូតូអគ្គិសនី​​​​អាច​បើក​​ក្នុង​​ទឹក​បាន​​​​​​​ អ៊េម​ណាស់​  
Pheakdey Prem
MARCH 27 2023
PR
2 mins read

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន យ៉ាឌា ខេមបូឌា បានរៀបចំពិធីដាក់លក់នូវផលិតផលកង់ និង ម៉ូតូអគ្គិសនី ម៉ាក យ៉ាឌា នៅទីស្នាក់ការកណ្តាលដែលមានអាសយដ្ឋាន អាគាលេខ០០១ ផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។

15

យ៉ាឌា ត្រូវបានបង្កើតឡើងជាង ២២ឆ្នាំមកហើយ ដោយមានរោងចក្រផលិតកង់ និងម៉ូតូអគ្គិសនីផ្ទាល់ខ្លួនធំៗ ចំនួន៨ ព្រមទាំងចរាចរជាង ១០០ ប្រទេសទូទាំងពិភពលោក។ យ៉ាឌា គឺជាក្រុមហ៊ុនឈានមុខគេខាងផលិត កង់ និងម៉ូតូអគ្គិសនី ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនច្រើនជាងគេនៅលើពិភពលោក ។ ឥឡូវនេះ យ៉ាឌា បាននាំចូលមកកាន់ទីផ្សារកម្ពុជា ដែលមានឈ្មោះថា YADEA Cambodia តាម    រយៈក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី ។

5

នាឱកាសនេះដែរ លោក យីវ ផាន់ណា ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន YADEA Cambodia បានមានប្រសាសន៍ថា ដោយ​បាន​មាន​ឆន្ទៈចូល​រួម​ជាមួយបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការការពារបរិស្ថាន ជាការឆ្លើយតប និង គាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី បាននាំចូលកង់ និងម៉ូតូអគ្គិសនីដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក លក់ជូនប្រជាពលរដ្ឋកម្ពុជាសម្រាប់ជាមធ្យាបាយធ្វើដំណើរជាប្រចាំថ្ងៃដោយចំណាយតិចបំផុតបើធៀបនឹងម៉ូតូសាំង។

11

លោក យីវ ផាន់ណា បានបន្ដទៀតថា "យើងមានជំនឿចិត្តយ៉ាងមុតម៉ាំក្នុងការផ្ដល់នូវផលិតផល និងសេវាកម្មល្អទៅកាន់អតិថិជនដែលជ្រើសរើសកង់ និងម៉ូតូអគ្គិសនី យ៉ាឌា យកទៅប្រើប្រាស់។ លោក យីវ ផាន់ណា សង្ឃឹមថា ប្រភេទកង់ និងម៉ូតូអគ្គិសនី យ៉ាឌា នឹងលក់ដាច់ខ្លាំងនៅលើទីផ្សារតាមរយៈគុណភាព និងសេវាកម្មយើង បន្ថែមពីនេះទៀត យើងមានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

18

ជាចុងក្រោយ លោក យីវ ផាន់ណា បានបន្ថែមទៀតថា លោកពិតជាមានមោទនភាពដែលបានយកកង់ និងម៉ូតូអគ្គិសនីដែលមានគុណភាពខ្ពស់ និងជាម៉ាកយីហោដ៏ធំមកលក់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ជាមធ្យាបាយ ធ្វើដំណើរប្រចាំថ្ងៃ និង ប្រកបអាជីវកម្ម ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៦ ១៣ ១៣/ ០៩៩ ៧៦ ១៣ ១៣ ឬតាមរយៈហ្វេសប៊ុកផេក Yadea Cambodia៕

16

14

13

12

20

3

7

8

4

69

1710

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia