ល្បីអីតែ Huawei ឥឡូវនេះឮដំណឹងថា Xiaomi ត្រៀមផលិតទូរស័ព្ទអេក្រង់បត់៣តង់ដែរហើយ
Makara Rin
AUGUST 26 2024
អេឡិចត្រូនិក
109 views
1 min read

ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយ កាលពីដើមខែកន្លងទៅមានព័ត៌មានបែកធ្លាយជាច្រើនទាក់ទងជាមួយនឹងស្មាតហ្វូនអេក្រង់បត់តង់របស់ក្រុមហ៊ុន Huawei (Tri Folding Device) ដែលគេល្បីថានឹងចេញនៅខែក្រោយនេះ ប៉ុន្តែថ្មីៗនេះមានព័ត៌មានបែកធ្លាយមួយទៀតថា Xiaomi ក៏ត្រៀមបញ្ចេញស្មាតហ្វូនអេក្រង់បត់៣តង់ដែរ។

យោងទៅតាម GSMARENA បានឲ្យដឹងថា Xiaomi ក៏កំពុងតែអភិវឌ្ឍលើស្មាតហ្វូនអេក្រង់បត់៣តង់ដែរ ហើយសម្រាប់ស្មាតហ្វូនអេក្រង់បត់ថ្មីនេះគេរំពឹងថាវាអាចស្ថិតនៅក្នុងត្រកូល Mi Mix លើសពីនេះទៅទៀតយើងអាចនឹងឃើញរូបរាងពិតឬក៏ជា Prototype នៃស្មាតហ្វូនប្រភេទនៅក្នុងខែកុម្ភៈឆ្នាំ២០២៥នេះហើយ ដែលគេអាចនឹងបង្ហាញនៅក្នុងព្រឹត្តិការ MWC(Mobile World Congress)

យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតអំពីកំពូលស្មាតហ្វូនប្រភេទនេះ ខាង Xiaomi នៅពុំទាន់មានការបង្ហាញព័ត៌មានជាក់លាក់ណាមួយនៅឡើយនោះទេ ដូច្នេះយើងមានតែរង់ចាំមើលព្រឹត្តិការណ៍ MWC នៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia