ត្រៀម CV! ការងារ ១៥ តំណែងនេះស្រលាញ់មួយណា មកដាក់ពាក្យភ្លាមសម្ភាន៍ភ្លាមក្នុងពិព័រណ៍សៀវភៅ និងការងារ
Khunna - ឃុនណា
SEPTEMBER 3 2025
ឱកាស
1.2 K views
4 mins read

ក្រុមហ៊ុន WORKINGNA គឺជាក្រុមហ៊ុនបច្ចេកវិទ្យាជ្រើសរើសបុគ្គលិកក្នុងប្រទេសកម្ពុជា ដែលមានឯកទេសបង្កើតវេទិកាសម្រាប់ជួយសម្រួលដល់ដំណើរការជ្រើសរើសបុគ្គលិកទាំងមូលតាមបែបឌីជីថល។ អ្នកទាំងអស់គ្នាអាចដាក់ពាក្យធ្វើការតាមរយៈ WORKINGNA ដោយសុវតិភាពមិនក្លែងបន្លំ។

1200x630wa (1)

ដោយនៅថ្ងៃទី ថ្ងៃទី ០៦-០៧ កញ្ញា ឆ្នាំ២០២៥ WORKINGNA បានសហការជាមួយ BAKSEY MEDIA ក្នុងកម្មពិធី ពិព័រណ៍សៀវភៅ និងការងារ Book and Career Expo លើកទី២ ក្នុងនោះផងដែរអ្នកចូលរួមអាចមកដាក់ពាក្យធ្វើការ ដែលសម្ភាសន៍ភ្លាមៗនៅនឹងស្តង់ WORKINGNA ផ្ទាល់។

Wn Email Marketing

ក្នុងនោះផងដែរមានមុខតំណែងដូចជា ៖

  • Sales Executive / Representative / Consultant = ផ្នែកលក់ (ផ្នែកលក់នៅខាងក្រៅ, នៅហាង, លក់បោះដុំ, លក់តាមទីតាំង, លក់នៅកន្លែងតាំងបង្ហាញ, លក់តាមអនឡាញ)
  • Sales Supervisor / Manager / Team Leader = ប្រធានក្រុម / អ្នកគ្រប់គ្រងផ្នែកលក់
  • Digital Marketing (Executive / Officer / Supervisor / Manager) = អ្នកទីផ្សារឌីជីថល (ផ្នែកគ្រប់គ្រង, ផ្នែកប្រតិបត្តិ, អ្នកមើលការខុសត្រូវ, អ្នកគ្រប់គ្រង)
  • Content Creator / Writer = អ្នកបង្កើតមាតិកា និងសរសេរខ្លឹមសារ
  • Graphic Designer / Video Editor / Creative Designer = អ្នករចនាក្រាហ្វិក / អ្នកកាត់តវីដេអូ / អ្នករចនាច្នៃប្រឌិត
  • Accountant / Accounting Officer / Finance = គណនេយ្យករ / មន្រ្តីគណនេយ្យ / ហិរញ្ញវត្ថុ (ថ្នាក់ជាន់ខ្ពស់/ជាន់ទាប)
  • HR & Admin Officer / Supervisor / Manager = មន្រ្តី / អ្នកគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល
  • Customer Service / Client Service / Advisor / Relations Officer =  មន្រ្តីបម្រើសេវាកម្មអតិថិជន
  • Operation Officer / Assistant / Supervisor / Manager = មន្រ្តី / អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ
  • Barista / Service Crew / Service Staff / Waiter = អ្នកឆុងកាហ្វេ / បុគ្គលិកបម្រើសេវា
  • Chef / Cook / Kitchen Helper / Commis / Sous Chef / De Parties = មេចុងភៅ / ចុងភៅ / ជំនួយការចុងភៅ
  • Procurement / Stock / Warehouse / Logistics Officer = មន្រ្តីផ្នែកលទ្ធកម្ម / ឃ្លាំង / ដឹកជញ្ជូន
  • Business Development Executive / Corporate Sale Executive = អ្នកអភិវឌ្ឍន៍អាជីវកម្ម / អ្នកលក់ផ្នែកក្រុមហ៊ុន
  • Project Manager / Project Sales Executive = អ្នកគ្រប់គ្រងគម្រោង / អ្នកលក់គម្រោង
  • Technician / Engineer (IT, Cabling, Installation, Site, QA, etc.) អ្នកបច្ចេកទេស / វិស្វករ (ផ្នែកព័ត៌មានវិទ្យា, បណ្តាញខ្សែ, តម្លើង, ត្រួតពិនិត្យគុណភាព, និងផ្សេងៗទៀត)។ 

Insights Survey Blog

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចង់ដាក់ពាក្យធ្វើការនៅមុខតំណែងណាមួយខាងលើនេះសូមកាន់ CV ទៅដាក់ពាក្យផ្ទាល់នៅក្នុងពិព័រណ៍សៀវភៅ និងការងារ ថ្ងៃទី ០៦-០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹកតទៅដល់ម៉ោង ៨យប់ ទាំងពីរថ្ងៃ។ ទីតាំងនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia