ប្រើហ្វេសប៊ុករាល់ថ្ងៃធ្លាប់ជួបរឿងនេះទេ ពេលខ្លះក្លាយទៅជា Friends នឹងគ្នាហើយតែនៅស្រពិចស្រពិលថាគេជាអ្នក Add មកយើងមុនឬក៏យើងគឺជាអ្នក Add ទៅគេមុន ហើយអ្នកដឹងទេថាក្នុងហ្វេសប៊ុកមានមុខងារមួយដែលអាចប្រាប់យើងទាំងអស់ទាំងថ្ងៃ ខែ ឆ្នាំនៃការ Add របស់ Friends យើង។
ថ្ងៃនេះផងដែរចាបខៀវ Technology Cambodia នឹងពាំនាំក្បាច់ក្នុងការចូលទៅឆែកមើលថាតើយើងជាអ្នក Add Friends ទៅគេមុនឬគេជាអ្នក Add មកមុន ដើម្បីឱ្យអស់មន្ទិលសៅហ្មងតទៅទៀត។
- ចូលទៅកាន់ ហ្វេសប៊ុក រួចចុចលើសញ្ញា Setting ខាងលើ ហើយស្វែងរកពាក្យថា Accesess your information
- អូសឡើងលើបន្តិចហើយចុចលើពាក្យថា Connection
- ដូច្នេះប្រសិនបើអ្នកចង់ដឹងថានរណាខ្លះដែលបាន Add Friend មក យើងគ្រាន់តែចុចលើពាក្យថា Receive friends requests នោះយើងនឹងឃើញ Friends ទាំងអស់ ហើយថែមទាំងបញ្ជាក់ថ្ងៃខែទៀត។
អត្ថបទដោយ៖ រិន មករា