អង្កាលទិញជិះ? BYD ផលិតម៉ូដែល Song Plus ដល់គ្រឿងទី ១លានហើយ តម្លៃមួយគ្រឿងខ្ទង់២ម៉ឺនដុល្លារទេ
Lee Then
JULY 30 2024
យានយន្ត
1.1 K views
3 mins read

 BYD បានប្រកាសជាផ្លូវការអំពីការផលិតរថយន្តអគ្គិសនី Song Plus ដល់លេខរៀងទី ១,០០០,០០០ហើយដោយ ស៊េរី BYD Song Plus រួមមានទាំងVersion អគ្គិសនីពេញលេញ និង Version អ៊ីប្រីត (DM-i) ដែលលក់នៅអឺរ៉ុបក្រោមឈ្មោះ Seal Uបើកដំណើរការអស់រយៈពេលជិតបីឆ្នាំកន្លងមកនេះ ស៊េរី Song Plus បានឈានដល់ការលក់លើស ១ លានគ្រឿងយ៉ាងឆាប់រហ័ស ក្លាយជារថយន្ត SUV ថាមពលថ្មីដំបូងគេរបស់ប្រទេសចិនដែលសម្រេចបាននូវសមិទ្ធផលនេះ។

71b2411135fb4bdc838d09c84f978e05.jpg

ប្រកាសចេញកាលពីឆ្នាំ ២០២០ ជា SUV ទំហំមធ្យមស្ថិតនៅក្រោម BYD Tang Song Plus ដំបូងមានម៉ាស៊ីនចំហេះខាងក្នុង បន្ទាប់មក កំណែទៅជា plug-in hybrid (Song Plus DM-i) និងអគ្គិសនីសុទ្ធ (Song Plus EV) វាត្រូវបានចេញលក់នៅដើមឆ្នាំ ២០២១ នៅប្រទេសចិន។
BYD បានបញ្ឈប់ Version ប្រេងសាំងនៅឆ្នាំ ២០២២ ដើម្បីផ្តោតតែលើរថយន្តថាមពលថ្មីប៉ុណ្ណោះ។ខ្សែស្រឡាយ Song Plus ត្រូវបានធ្វើការអាប់ដេតជាមួយនឹងកំណែ Champion Edition កាលពីឆ្នាំមុន ដែលមានការកែលម្អរូបរាងដោយជំនួសនិមិត្តសញ្ញា Song () ដោយឡូហ្គូ BYD និងប្រើប្រាស់កិនបិទជិតស្របតាមស៊េរី Ocean របស់ BYD

1400x0 1 Q95 Autohomecar  Chtk2 Wagqg Aiv Bv a by N Rny9z T E450 1.jpg

នៅថ្ងៃទី ២៥ ខែកក្កដា BYD បានដាក់ឱ្យដំណើរការ Song Plus DM-i 2025 ដែលមានបច្ចេកវិទ្យា Powertrain DM ជំនាន់ទី ៥ របស់ក្រុមហ៊ុន។ មានរូបរាងខាងក្រៅស្រដៀងនឹងម៉ូដែលឆ្នាំមុន កំណែថ្មីនេះមានចម្ងាយផ្លូវសរុបរហូតដល់ ១,៥០០ គ.ម ជាមួយនឹងការប្រើប្រាស់ប្រេងឥន្ធនៈត្រឹមតែ ៣,៩ លីត្រក្នុងចម្ងាយផ្លូវ ១០០ គ.ម។ នេះតំណាងឱ្យការកើនឡើង ២៥% នៃចម្ងាយផ្លូវពីជំនាន់មុន ដែលមានចម្ងាយផ្លូវសរុប ១,២០០ គ.ម និងការប្រើប្រាស់ប្រេងឥន្ធនៈ ៤,៥ លីត្រក្នុង ១០០ គ.ម។
ម៉ូដែលឆ្នាំ ២០២៥ ប្រើប្រាស់ថ្មប្រភេទBlade Battery របស់ BYD ១៨,kWh និង ២៦,kWh ដូចគ្នានឹងម៉ូដែលបច្ចុប្បន្ន ដោយផ្តល់នូវចម្ងាយផ្លូវអគ្គិសនីសុទ្ធ ១១២ គ.ម និង ១៦០ គ.ម រៀងគ្នា ដោយផ្អែកលើការវាស់វែង CLTC

Autohomecar  Cj I Fs2an X2 Sa Ckwi a Cp Mfm N2zss645 1536x1025.jpg

Autohomecar  Chxk Pman X2m a R7u5 a C0p Hh Jo Co A539 1536x1025.jpg

សម្រាប់ទំហំនៅតែមិនមានការផ្លាស់ប្តូរទៅណាទេ ពោលនៅរក្សារ ៤៧៧៥/១៨៩០/១៦៧០ មម ជាមួយនឹងចន្លោះកង់ ២៧៦៥ មម។
ស៊េរី Song Plus គឺជាខ្សែស្រឡាយដែលទទួលបានជោគជ័យបំផុតមួយរបស់ BYD ដោយមានរោងចក្រផលិតនៅប្រទេសចិន (Xi'an) និងអ៊ូហ្សបេគីស្ថាន។ Song Plus EV ត្រូវបានណែនាំនៅអឺរ៉ុបនៅឆ្នាំ ២០២៣ បន្ទាប់មកដោយម៉ូដែល plug-in hybrid នៅឆ្នាំ ២០២៤។ នៅឆ្នាំនេះ ម៉ូដែល plug-in hybrid ក៏ត្រូវបានដាក់លក់នៅអូស្ត្រាលី ញូវហ្សេឡង់ និងហ្វីលីពីនផងដែរ។ នៅពាក់កណ្តាលដំបូងនៃឆ្នាំ ២០២៤ ការលក់សរុបនៃម៉ូដែល plug-in និងអគ្គិសនីសុទ្ធបានឈានដល់ ២២៤,៦៥៦ គ្រឿង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia