ជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាចង់តាមដានព័ត៌មានបច្ចេកវិទ្យា គឺយើងអាចចូលទៅកាន់វេបសាយ ឬគេហទំព័រណាមួយនៅលើបណ្តាញសង្គមដូចជា Facebook, Instagram, TikTok, YouTube, Twitter, Google ជាដើម។
ដូច្នេះប្រសិនអ្នកទាំងអស់គ្នាចង់តាមព័ត៌មានបច្ចេកវិទ្យាជារៀងរាល់ថ្ងៃអាចមកស្គាល់ពីវេបសាយទាំង១០នេះបាន ក្នុងនោះក៏មានវេបសាយខ្មែរដែរ។ ខាងក្រោមនេះជាវេបសាយទាំង ១០ ដែលអ្នកទាំងអស់គ្នាមិនគួររំលង៖
• TechCrunch ជាគេហទំព័របច្ចេកវិទ្យាដែលមានគេអានច្រើនបំផុត ជាពិសេសអំពីអាជីវកម្មដែលទាក់ទងនឹងបច្ចេកវិទ្យា ការវិភាគអំពីនិន្នាការថ្មីៗក្នុងបច្ចេកវិទ្យា ការបង្ហាញអំពីអាជីវកម្ម និងផលិតផលបច្ចេកវិទ្យាថ្មីៗ។
• Gizmodo ជាគេហទំព័ររចនាបទ បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងប្រឌិតបែបវិទ្យាសាស្ត្រ។ វាជាគោលដៅតែមួយគត់របស់អ្នកអានសម្រាប់ការពិនិត្យមើលលើផលិតផល និងការណែនាំឧបករណ៍គេហទំព័រព័ត៌មានបច្ចេកវិទ្យាកំពូលមួយ និងជាច្រើនទៀត។
• Mashable គឺជាគេហទំព័រព័ត៌មាន និងវេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលផ្តោតលើវប្បធម៌ឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យា ដោយមានសហគមន៍អនឡាញដ៏ធំនៃអ្នកប្រើប្រាស់ដែលចូលរួមយ៉ាងសកម្ម។
• TechRadar ជាវេបសាយបោះពុម្ពផ្សាយបច្ចេកវិទ្យាតាមបណ្តាញអ៊ីនធឺណិតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Future plc ។ ក្នុងនោះមានក្រុមអ្នកនិពន្ធនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលផ្ដល់នូវព័ត៌មាន និងការពិនិត្យផលិតផលបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិកយ៉ាងច្បាស់លាស់។
• The Next Web គឺជាអ្នកនាំផ្លូវរបស់អ្នកអានក្នុងវិស័យបច្ចេកវិទ្យាទំនើប។ សិក្សាពីរបៀបប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិចជុំវិញខ្លួនអ្នក ដែលស្វែងរកអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅលើបណ្ដាញអ៊ីនធឺណិត។
• TechHive អ្នកអាចទទួលបានព័ត៌មានបច្ចេកវិទ្យាថ្មីៗ និងការវិភាគអំពីបច្ចេកវិទ្យាពីផ្ទះឆ្លាតវៃនៅលើគេហទំព័រព័ត៌មានបច្ចេកវិទ្យានេះ។
• Technology Cambodia (ចាបខៀវ) ដែលស្ថិតក្រោមស្ថាប័ន BAKSEY MEDIA។ Technology Cambodia ជាវេបសាយមួយដែលមានអ្នកនិពន្ធខ្មែរក្នុងការចងក្រងជាអត្ថបទព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា ក្នងនោះផងដែរក៏មានជាប្រភេទ វីដេអូ, Podcast, Reel, Quote និងសៀវភៅបច្ចេកវិទ្យាផ្សេងៗទៀតដែលនិយាយអំពីចំណូលអនឡាញ, រថយន្ត, ទូរស័ព្ទដៃ, កុំព្យូទ័រ, ម៉ូត៉ូ, AI, ឌីជីថល, គ្រឿងចក្រ និងព័ត៌មានផ្សេងៗជាច្រើនទៀត។
• Cambodia 4.0 ជាមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលជាអង្គការមិនមែនរដ្ឋាភិបាលដោយបានបង្កើតឡើងក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ក្នុងការជំរុញឌីជីថលូបនីយកម្ម និងការកសាងសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា ក្នុងវេបសាយនោះបាននិយាយពីដំណើរប្រព័ន្ធឌីជីថល AI នវានុវត្តន៍ និងបច្ចេកទេសផ្សេងជាច្រើនទៀតជាភាសាខ្មែរ។
• Makeuseof ជាមគ្គុទ្ទេសក៍របស់អ្នកអានក្នុងបច្ចេកវិទ្យាទំនើប។ រៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍របស់នៅជុំវិញអ្នក និងស្វែងរកអ្វីដែលអស្ចារ្យនៅលើអ៊ីនធឺណិត។
• CNET (អក្សរកាត់សម្រាប់ "Computer Network") គឺជាគេហទំព័រសារព័ត៌មានអាមេរិកដែលផ្សាយការពិនិត្យ ព័ត៌មាន អត្ថបទ ប្លុក ផតខាស និងវីដេអូស្តីពីបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់ជាសកល។
គូសបញ្ចាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចង់តាមដាន ឬស្រាវជ្រាវព័ត៌មានបែបបច្ចេកវិទ្យាណាមួយអ្នកទាំងអស់គ្នាគ្រាន់តែវាយឈ្មោះវេបសាយទាំងនោះនៅលើ Browser ឬ Chrome រួចជាការស្រេចដោយមិនចាំបាច់ភ្ជាប់គណនី Google ណាមួយជាមួយវេបសាយនោះទេ ឬក៏អ្នកទាំងអស់គ្នាគ្រាន់តែចុចលើឈ្មោះវេបសាយខាងលើគឺអ្នកទាំងអស់គ្នាអាចចូលមើលបានដោយសេរីជាប្រចាំថ្ងៃ។
អត្ថបទដោយ៖ ងួន ឃុនណា