អ្នករកស៊ី ចង់មាន Font ប្រចាំត្រកូល! ចូលទិញតាមវេបសាយខ្មែរ២នេះ សុទ្ធតែម៉ូដស្អាតៗ
ផែន ផាន់ណា
FEBRUARY 6 2023
អាជីវកម្ម 4.0
584 views
1 min read

ពុម្ពអក្សរខ្មែរ ឬ Font Khmer ដែលយើងពេញនិយមប្រើសព្វថ្ងៃនេះ គឺមានច្រើនម៉ូដច្រើនស្ទាយន៍ណាស់។ ​ក្នុងនោះដែរ ក៏មានម្ចាស់អាជីវកម្មធំៗ​ជាច្រើន បានទិញកម្មសិទ្ធិបញ្ញាពុម្ពអក្សរផ្ទាល់ខ្លួន​ ពោលគឺទិញពុម្ពអក្សរខ្មែរដែលគេបានច្នៃលក់នៅលើប្រព័ន្ធអនឡាញ។​ ដើម្បីជួយដល់អ្នករកស៊ី ដែលកំពុងត្រូវការទិញ ពុម្ពអក្សរខ្មែរ យកមកធ្វើជាអត្តសញ្ញាណផ្ទាល់ខ្លួន យើងសូមណែនាំកន្លែងចូលទិញពុម្ពអក្សរខ្មែរស្អាតៗ តម្លៃសមរម្យ ចំនួន២វេបសាយនៅខ្មែរ៖

១. akbalthom.blogspot.com : នេះគឺជាកន្លែងទិញពុម្ពអក្សរខ្មែរ​ អាក្បាលធំ ដែលមានពុម្ពរាប់រយ ដាក់លក់ ក្នុងតម្លៃសមរម្យ ពោលគឺក្នុង១ពុម្ពមានតម្លៃចាប់ពី១ម៉ឺនរៀល។ ការទិញពុម្ពអក្សរនេះ​ គឺលោកអ្នកអាចទិញបានច្រើនពុម្ពអក្សរ និងទៅតាមតម្លៃ និងអ្នកកាច់ពុម្ពអក្សរលក់ ហើយក៏អាច ទិញជាកញ្ចប់បានទៀតផង។ រៀបទិញ៖

Screenshot 2023 02 06 at 10.19.55 Am

Screenshot 2023 02 06 at 10.26.52 Am

២. Khmerfontshop : នេះក៏ជាកន្លែងទិញពុម្ពអក្សរខ្មែរដ៏សម្បូរបែបមួយទៀត សម្រាប់អ្នករកស៊ី ម្ចាស់ក្រុមហ៊ុនតូចធំ អាចចូលទៅទិញពុម្ពអក្សរខ្មែររាប់រយពុម្ពបាន ក្នុងតម្លៃដែលគេបានកំណត់ តាមប្រភេទពុម្ព ឬតាមតម្លៃកញ្ចប់តូចធំផ្សេងៗ។ ប្រសិនបើលោកអ្នកចង់ទិញ អាចចូលទៅអូស មើលសិនបាន មុនសម្រេចចិត្តទៀត។ 

Screenshot 2023 02 06 at 10.27.27 Am

គូសបញ្ជាក់ថាក្រៅពិវេបសាយ២ខាងលើនេះ ក៏មានវេបសាយផ្សេងទៀត ដាក់លក់ពុម្ពអក្សរខ្មែរ ដែរ ប៉ុន្តែយើងសូមលើ កយកតែ២នេះមកសិន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia